ផឹកស្រាជាមួយគ្នា ក្លែមសំដី ទាញកាំបិតកាប់ប្រហារគូទំនាស់បណ្ដាលរបួស នៅស្រុកសាមគ្គីមានជ័យ
ដោយ
Heng ថ្ងៃទី
15 April, 2019 ម៉ោង
11:22 |
សន្តិសុខសង្គម
(ខេត្តកំពង់ឆ្នាំង) ៖ ផឹកស្រាជាមួយគ្នសស្រវឹង ទាស់សំដីទាញកាំបិតកាប់រត់ចែកជើងគ្នា។ ករណីហិង្សាដោយចេតនា កើតឡើងនៅចំណុចផ្ទះ ឈ្មោះ សា ឡឹប ភេទ ប្រុសអាយុ៦០ឆ្នាំ ស្ថិតក្នុងភូមិថ្មស ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ នៅវេលាម៉ោង១២ និង៤៥ថ្ងៃត្រង់ថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៩ ។
សមត្ថកិច្ចឱ្យដឹងថា ជនបង្កឈ្មោះ លីម សុខគ្រីម ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចាម នៅភូមិឃុំកើតហេតុ បានផឹកស៊ីស្រវឹង ហើយទាស់ពាក្យសំដីគ្នា ក៏ទាញកាំបិតកាចែត សម្រាប់ធ្វើត្រី កាប់ឈ្មោះអែល ម៉ាត់ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិចាមដូចគ្នា បណ្តាលឱ្យរបួសស្រាល, ត្រូវក្រុមគ្រួសារបញ្ជូន ទៅមន្ទីរពេទ្យ រីឯជនដៃដលើក្រោយធ្វើសកម្មភាព គេចខ្លួនបាត់៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
