(ខេត្តកណ្ដាល)៖ ក្មេងប្រុសអាយុ១៦ឆ្នាំដូចគ្នា២នាក់ ជិះម៉ូតូធុនគ្នា បោះពួយទៅបុកនឹងរថយន្ត ហាយឡែនឌ័រ TOYOTA HIGHLANDER ១គ្រឿងកំពុងបើកបញ្ច្រាសនទិសគ្នា បណ្តាលឱ្យស្កាប់ទាំង២នាក់ភ្លាមៗនៅកន្លែងកើតហេតុកាលពីវេលាម៉ោងជិត១១យប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិ លេខ១ ក្នុងចន្លោះគីឡូ ម៉ែត្រលេខ (៤១និង៤២) ចំណុចភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះបង្កឡើង ដោយម៉ូតូ០១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1BP -7555 អ្នកបើកបរឈ្មោះ ឆាន់ ពៅ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែ មុខរបរ សិស្ស មានទីលំនៅភូមិក្រាំងវែង ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង អ្នករួមដំណើរមិនស្គាល់ អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល១៦ឆ្នាំ ដែលបើកមានទីសដៅពី អ្នកលឿងទៅភ្នំពេញ។
ពេលបើកមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយរថយន្ត TOYOTA HIGHLANDER ពណ៌ទឹកប្រាក់ ប្រភេទទេសចរណ៍ ស្លាកលេខភ្នំពេញ 2HA -4905 បើកបរឈ្មោះ ហុង ឌី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិស្វាយក្ងោង ឃុំស្វាយជ្រុំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលបើកមានទិសដៅផ្ទុយគ្នា បណ្តាលអោយស្លាប់អ្នកជិះ ម៉ូតូទាំង០២នាក់នៅកន្លែងកើតហេតុ។
អ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួន។ ម៉ូតូខូចធ្ងន់ រថយន្តខូចស្រាលសមត្ថកិច្ចបានយកមករក្សារទុកជាភស្តុតាង នៅអធិការដ្ឋាននគរបាលដ្រុកកៀនស្វាយ ៕