រថយន្តម៉ាកសាំយ៉ុងបើកលឿនរេចង្កូតទៅបុកម៉ូតូកងើ៣ ឥណ្ឌាចតនៅចិញ្ចើមផ្លូវ តៃកុងម៉ូតូរបួសធ្ងន់
ដោយ Heng  ថ្ងៃទី 13 April, 2019  ម៉ោង 21:24 | សន្តិសុខ​សង្គម

(ខេត្តតាកែវ)៖ រថយន្តមួយគ្រឿងម៉ាកសាំយ៉ុង បើកលឿនរេចង្កូត បុកកង់បីឥណ្ឌាមួយគ្រឿងឈប់ចតនៅចិញ្ចើមផ្លូវ បង្កឱ្យបុរសអ្នកបើកបររបួសធ្ងន់។ ករណីឧប្បត្តិហេតុបង្កពីការបើកលឿននេះកើតទើងកាលពី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ(៨៦- ៨៧) ក្នុងភូមិឫស្សីស្រុក ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 2B-0809 បើកបរដោយឈ្មោះ ផុន វិសាល ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរអ្នកបើករថយន្ត នៅភូមិហង់ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺុ, បើកបរមកពីទិសខាងកើត ទៅលិច។ លុះមកដល់ចំណុចខាងលើក៏បានរ៉េចង្កូតទៅបុកកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1AA-1663 បើកបរដោយឈ្មោះ ប្រាង វេងលីន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរអ្នករត់កង់បី នៅភូមិព្រៃសំរោង (រងរបួសធ្ងន់) ដែលកំពុងឈប់នៅលើចិញ្ចើមថ្នល់ចំហៀងខាងត្បូងបែរមុខទៅទិសខាងកើត។

សមត្ថកិច្ចបញ្ជាក់ទៀតថា ជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវភ្លាមៗ។ សមត្ថកិច្ចក៏បានចុះមកដល់កើតហេតុធ្វើការវាស់វែង រីឯវត្ថុតាងរថយន្តនិងកង់បីឥណ្ឌា ខាងលើត្រូវបានយកទៅរក្សាទុកនៅអធិការ ដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីរងចាំការដោះស្រាយ៕

 

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...