រថយន្ត និងម៉ូតូបុកគ្នាពេញទំហឹង ស្លាប់អ្នកបើកម៉ូតូ
ដោយ Heng  ថ្ងៃទី 13 April, 2019  ម៉ោង 17:16 | សន្តិសុខ​សង្គម

(ខេត្តក្រចេះ)៖ រថយន្តឡិចស៊ីស និងម៉ូតូដឹកមាន់បើកបញ្ច្រាសទិសបុកគ្នាចំពីមុខពេញទំហឹងបណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុវេលាម៉ោង ១២ និង១៥ នាទី នៅថ្ងៃទី១៣ ខែមេសា ឆ្នំា២០១៩ នៅ លើផ្លូវលេខ ៧៣ (ឆ្លូង -ក្រចេះ) ចំណុច ភូមិហាន់ជ័យទី១ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ ។

សមត្ថកិច្ចឱ្យដឹងថា ឈ្មោះ គ្រីយ៉ាហាគីមីន ភេទប្រុស អាយុ១៨ ឆ្នាំ ជាតិខ្មែរឥស្លាម មានទីលំនៅ ភូមិថ្នល់កែង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បើកបរមានទិសដៅពី ត្បូងទៅជើង ស្លាប់នៅកន្លែងកើតហេតុ ជិះម៉ូតូម៉ាក C125 ពណ៌ខ្មៅ ស៊េរី 2015 ពាក់ស្លាកលេខ ក្រចេះ1C 5232 ត្រូវរថយន្តថយន្តបង្កបុក ដោយបើកផ្ទុយទិសពីជើងមកត្បូង ម៉ាក ឡិចស៊ីស ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2 AR- 3398 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។

សមត្ថកិច្ចបញ្ជាក់ថា វត្ថុតាងរថយន្ត និង ម៉ូតូ បានយកទៅរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកឆ្លូង។ ចំណែកសាកសព បានធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...