ពុលត្រីកំពតស្លាប់ឪពុក និងកូនស្រី ម្តាយកំពុងសង្គ្រោះនៅមន្ទីពេទ្យ
ដោយ
Heng ថ្ងៃទី
12 April, 2019 ម៉ោង
07:16 |
សន្តិសុខសង្គម
(ខេត្តព្រះសីហនុ) ៖ មានករណី ពុលត្រីកំពតមួយរហូតបណ្តាលឱ្យឪពុក និងកូនស្រី ស្លាប់បាត់បង់ជីវិត រីឯស្ត្រីជាប្រពន្ធ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ១៤ និង៤០នាទី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ នេះ ស្ថិតនៅចំណុចភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សូមជម្រាបថា នេះមិនមែនជាលើកទីមួយទេ ដែលមានករណីពុលត្រីកំពតនេះ ពោលគឺធ្លាប់មានករណីពុលរបៀបនេះជាយូរកន្លងមកដែរ។ ប្រសិនបើអ្នកបរិភោគមិនស្គាល់ត្រីប្រភេទណាពុលហើយប្រភេទណាមិនពុលទេនោះ។ គួរជៀសវៀងកុំបរិភោគត្រីកំពតអី ព្រោះវាអាចប្រឈមមុននឹងករណីពុលនេះសម្លាប់មនុស្សបែបនេះ៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
