(ភ្នំពេញ)៖ នៅទីបុំផុតបុរសម្នាក់ដែលបានបង្កហិង្សាទះកំផ្លៀងស្ត្រីម្នាក់ឱ្យដួលដាច់ផ្ថារអុកគូទបះជើងនៅនឹងថ្នល់ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៣៦ កែងនឹងផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញនោះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ប្រើវិធានការត្រជាក់ នាំយកមកផ្តន្ទាទោសហើយ។
លោក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអះអាងថា បន្ទាប់ពីកម្លាំងជំនាញរបស់លោក បានធ្វើការកំណត់អត្តសញ្ញាណរថយន្តរបស់ជនបង្ក ដឹងថា ជារថយន្តរបស់ក្រុមហ៊ុនមួយ លោកក៏បានស្នើទៅក្រុមហ៊ុនឱ្យចេញមុខទទួលខុសត្រូវ។ បន្ទាប់មកក ក្រុមហ៊ុនក៍បានសហការណ៍ជាមួយសមត្ថកិច្ច ដោយនាំយកជនសង្ស័យ ទៅប្រគល់ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញតែម្ដង។
ជនសង្ស័យមានឈ្មោះ ឡោ ប៊ុនភ័ក្ត្រ អាយុ៤៣ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុន ពេលនេះកំពុងត្រូវបានកម្លាំងជំនាញ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕