ប្រពន្ធកំពុងរួមភេទជាមួយប្រុសក្មេងត្រូវប្តីតាមទាន់ថតវីដេអូយកទៅប្តឹងប៉ូលិស!
ដោយ Heng  ថ្ងៃទី 6 April, 2019  ម៉ោង 17:22 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ នារីម្នាក់មានប្តីរួចទៅហើយថែមទាំងមានកូនតូចៗ២នាក់ថែមទៀតផង បានលបលួចទៅបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសក្មេងវ័យ ត្រូវប្តីតាមទាន់កពុងនៅលើគ្រែរួមភេទជាមួយគ្នាយ៉ាងក្តៅគគុកមិនទាន់ទាំងចប់ផង ភ្លាមនោះបុរសជា ប្តីក៏ឆ្លៀតថតរូបទុកជាភស្តុតាង នឹងប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ២តែម្តង។

ករណីសាហាយស្មន់នេះ បានបង្កការផ្អើលឆោឡោដល់អ្នកក្បែរខាងកាលពីវេលាម៉ោង០៧ និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ នៅបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីជាប់ចោទករណីភិតក្បត់នេះមានឈ្មោះ ខៀវ ស្រីនី អាយុ៣២ឆ្នាំ មុខរបរ កម្មការនីរោងចក្រហុងវ៉ា ស្នាក់នៅភូមិសាមគ្គី២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិព្រៃផ្ចឹក ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ ប្តីឈ្មោះ ទេព សាវ៉េត អាយុ៥៥ឆ្នាំ (ជាមន្ត្រីរាជការ) រៀបការបាន៩ឆ្នាំមកហើយ មានកូន២នាក់ ប្រុស១នាក់ ស្រី១នាក់ ក្នុងបន្ទុកគ្រួសារ។

ចំណែកប្រុសក្មេងគូស្នេហ៍ក្រៅឆាកមាន ឈ្មោះ ម៉ា ណារ៉ុង អាយុ៣៦ឆ្នាំ មុខរបរ កម្មកររោងចក្រហុងវ៉ា ជាមួយគ្នា ស្នាក់នៅបន្ទប់ជួល ក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិត្រោក ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ ករណីនេះសមត្ថកិច្ចកំពុង ដោះស្រាយ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...