តុលាការ​សម្រេច​ដាក់គុក​កូនប្រុស​របស់​ឯកឧត្តម ឌុ​ច សុ​វណ្ណា​រី អនុរដ្ឋលេខាធិការ រយៈពេល​៤​ឆ្នាំ​ពាក់ព័ន្ធ​រឿង​ប្លន់​
ដោយ Heng  ថ្ងៃទី 21 March, 2019  ម៉ោង 21:32 | សន្តិសុខ​សង្គម

(​ភ្នំពេញ​)៖ កូនប្រុស​របស់ ឯកឧត្តម ឌុ​ច សុ​វណ្ណា​រី អនុរដ្ឋលេខាធិការ ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​កំណត់​រយៈពេល ៤​ឆ្នាំ​។​

​នៅ​រសៀល​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩​នេះ លោក ហេង កេស​រោ ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មាន​លោក ឡុង ជាប ជា​តំណាង​អយ្យការ​សវនាការ បាន​បើកសវនាការ​ប្រកាស​សាលក្រម​សម្រេច​ទោស ជនជាប់ចោទ ឈ្មោះ ឌុ​ច សុ​វណ្ណា​រ៉េត ហៅ រិ​ទ្ធ​ញា​ញ់ ក្រោម​បទ​ចោទ លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្លន់​)​។​

​សូម​រំឭកថា កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩​កន្លង ទៅ តុលាការក្រុង​ភ្នំពេញ បាន​បើកសវនាការ​ជំនុំជម្រះ​ទោស ជនជាប់ចោទ​ឈ្មោះ ឌុ​ច សុ​វណ្ណា​រ៉េត ពាក់ព័ន្ធ​បទល្មើស​ខាងលើ​។ ហើយ​នៅក្នុង​សវនាការ​នាពេល​កន្លង​ទៅ ជន​ជាប់ ចោទ​ឈ្មោះ ឌុ​ច សុ​វណ្ណា​រ៉េត បាន​សារភាពថា រូបគេ​ពិតជា​បាន​វាយ​ជនរងគ្រោះ​យក​ខ្សែក​ប្រាកដ​មែន​។​

​សូមបញ្ជាក់ថា ជនជាប់ចោទ​ឈ្មោះ ឌុ​ច សុ​វណ្ណា​រ៉េត ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ជាមួយ​បក្ខពួក​២​នាក់​ទៀត បញ្ជូនទៅ​តុលាការ​ពាក់ព័ន្ធ​ករណី បាញ់​ជនរងគ្រោះ​ឈ្មោះ បៀ សំអឿន ជា Dj ប្រចាំ​មជ្ឈមណ្ឌល​កម្សាន្ដ Rock ឱ្យ​រងរបួស​ចំ​កំភួនជើង និង​គូទ ចំនួន​៤​គ្រាប់ ប្រព្រឹត្ត​កាលពី​វេលា​ទាបភ្លឺ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​កន្លងទៅ​៕​

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...