(ភ្នំពេញ)៖ ជនសង្ស័យជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ ជាប់ចោទរំលោភសេពសន្ថវៈ បន្ទាប់ពីឃាត់ខ្លួនយកទៅសាកសួរចប់សព្វគ្រប់ សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ បានសម្រេចបញ្ជូនសំណុំរឿង ជនសង្ស័យទៅតុលាការចាត់ការតាមច្បាប់។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចជនសង្ស័យមានឈ្មោះ ចិន មករា ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមាន ឈ្មោះ ញ.ស.ណ.ត ជាកូនស្រីបង្កើតរបស់លោក ម៉ាច ហុង នាយប៉ុស្តិ៍រដ្ឋបាលនគរបាលប្រទះឡាង ខណ្ឌកង្កោ។
គួររំលឹកថា សមត្ថកិច្ចខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់ឈ្មោះ ម៉ាច ហុង ជាឪពុករបស់ជនរង គ្រោះ។ ជនសង្ស័យបានប្រព្រឹត្តល្មើសរំលោភកូនស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលប្រទះឡាង កាលពីអំឡុងឆ្នាំ២០១៨៕