កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួន​មេខ្យល់​ដើរ​ចាប់ដី​៧​នាក់​បញ្ចូនទៅ​សាល​ដំបូង​ខេត្ត​
ដោយ Heng  ថ្ងៃទី 18 March, 2019  ម៉ោង 15:20 | សន្តិសុខ​សង្គម

(​ខេត្ត​ព្រះសីហនុ​)៖ មនុស្ស​ចំនួន​០៧​នាក់​ជា​មេខ្លោង​បង្ក​ភាពអនាធិបតេយ្យ ញុះញុង​ឱ្យ​ប្រជាពលរដ្ឋ​ផ្តិតមេដៃ​ស្នើ សុំ​កាន់កាប់​ដី​ដោយ​ខុសច្បាប់ លើដី​មានកម្ម​សិទ្ធិ​របស់ ក្រុមហ៊ុន ហួរ​លី​ត្រេ​ឌី​ង ស្ថិតនៅក្នុង​តំបន់​ភូមិ ចំណោទ រាម ឃុំ បិត​ត្រាំ​ង ស្រុង​ព្រៃនប់ ខេត្ត​ព្រះសីហនុ ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចាត់ការ​តាម​និ​តី​វិធី​នៃ​ច្បាប់ កាលពី​រសៀល ថ្ងៃទី​១៥ ខែ​មិនា ឆ្នាំ​២០១៩ នេះ បន្ទាប់ពី បញ្ចប់​ការ​សួរ​អស់​រយៈពេល ២​ថ្ងៃ​មក ។​

​ជនជាប់សង្ស័យ​ខាងលើ មាន ឈ្មោះ ទី​១- ឈ្មោះ ឯ សំភាស់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ប្រធាន​សមាគមន៍ រួមគ្នា ដើម្បី​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​.​ទី​២-​ឈ្មោះ ង៉ែត សំណាង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ សមាជិក​សហគមន៍​,​ទី​៣-​ឈ្មោះ កែវ ឈន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​, ទី​៤-​ឈ្មោះ ដឹ​ម វឹក ភេទ​ប្រុស អាយុ​៣០ ឆ្នាំ​, ទី​០៥-​ឈ្មោះ មី មីនា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ .​ទី​៦-​ឈ្មោះ លឹម វុទ្ធី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ សមាជិក​សហគមន៍​, ទី​០៧-​ឈ្មោះ សុខ រតនា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ សមាជិក​សហគមន៍​។​

​ពាក់ព័ន្ធ​ការចាប់​ខ្លូន ជនជាប់សង្ស័យ​ខាងលើ ត្រូវបាន​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បានបញ្ជាក់ ប្រាប់​ឱ្យដឹងថា ក្រុម​ជនសង្ស័យ​ខាងលើ នៅ​ព្រឹក​ថ្ងៃទី ១៣ ខែ​មិនា ឆ្នាំ​២០១៩ កន្លងទៅនេះ ពួកគេ បាន ធ្វើការ​កៀងគរ ប្រជាពលរដ្ឋ រាប់រយ​នាក់ ឱ្យ​នាំគ្នា​ទៅ​ចាប់យក​ដី មានកម្ម​សិទ្ធិ​ស្របច្បាប់​របស់​ក្រុម ហ៊ុន ហួរ​លី​ត្រេ​ឌី​ង ដែល​ស្ថិត នៅក្នុង​ភូមិ​ចំណោទ​រាម ស្រុក​ព្រៃនប់ ដោយ​ប្រាប់​ប្រជាពលរដ្ឋ​ថា ពួកគេ​ជា​សមាគមន៍ រួមគ្នា​ដើម្បី​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា ជួយ​ដល់​ជនក្រីក្រ គ្មាន​ទីជម្រក​រស់នៅ ព្រមទាំង​បានបញ្ជាក់​ថា ដី​នេះ​ជា​ដី​ទំនេរ របស់​រដ្ឋ ដែល​សហគមន៍​រួមគ្នា​ដើម្បី​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​របស់​ខ្លូន បានធ្វើការ​ស្នើសុំ ពី​រាជរដ្ឋាភិបាល​រូ​ច​ហើយ ដូច្នេះ​ដើម្បី​ឱ្យមាន​ភាព ស្រប ច្បាប់ និង​ទ​ទូល​បាន​ប័ណ្ណកម្មសិទ្ធិ សូម​នាំគ្នា​ផ្តិតមេដៃ លើ​ពាក្យស្នើសុំ​កាន់កាប់​ដី​នេះ​ឱ្យបាន​គ្រប់ៗ​គ្នា មក​ពួកគេ​និង​រត់​ការឱ្យ ។​

​មន្ត្រី​កង​រាជ​អាវុធ​បានបញ្ជាក់​ទៀតថា ក្រុម​ជនសង្ស័យ​ខាងលើ ក្រោយពី​ប្រជា​ល​រដ្ឋ ធ្វើការ​ផ្តិ​មេដៃ រូ​ច ពួក​ក៏បាន​តម្រូវ ឱ្យ​ប្រជាពលរដ្ឋ ក្នុង​មួយ​គ្រូ​សារ បង់លុយ ចំនួន​៣៥០ ដុល្លារ ដើម្បី​ធ្វើការ​ចំណាយ លើ​ថ្លៃ​រត់ការ ហើយ​ត្រូវ​បង់ ចំនួន​៣៥០ បន្ថែមទៀត ក្រោយពេល​ទ​ទូល​បាន​កម្មសិទ្ធិ​ស្របច្បាប់ ពោលគឺ ក្នុង​ប្រជាពលរដ្ឋ មួយ​គ្រូ​សារ​ត្រូវ​ចំណាយ​ឱ្យ​ពួកគេ​ចំនួន​សរុប ៧០០​ដុល្លារ​។ ដោយឡែក​សម្រាប់ ក្រុមហ៊ុន​ហួរ​លី​ត្រេ​ឌី​ង ដែលជា​ដី មានកម្ម​សិទ្ធិ​ស្របច្បាប់ ក្រោយពី​រទ​ទូល​បាន​ព័ត៌មាន​ថា មាន​សហគមន៍ រួមគ្នា​ដើម្បី​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា នាំ​ប្រជាពលរដ្ឋ ទៅ​ចាប់ដី យ៉ាង​អនាធិបតេយ្យ​បែបនេះ ក៏បាន​ដាក់ពាក្យ​បណ្តឹង ទៅ​កងរាជអាវុធហត្ថ ខេត្ត​ព្រះ សីហនុ​ដើម្បី​ជួប​អន្តរាគមន៍​មាន​វិធានការ​តាមផ្លូវ​ច្បាប់ ។

​មន្ត្រី​កង​រាជ​អ​វុ​ធ​ហត្ថ​ក្រោយ​ទ​ទូល​ពាក្យបណ្តឹង​ភ្លាម និង​ដោយមាន​ការឯកភាព​ពី​លោក​សៀង សុខ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផងដែរ​នោះ កម្លាំង​មន្ទីរ ជំនាញ​ក៏បាន​ចុះ​ទៅដល់​កន្លែង កើត ភ្លាមៗ​ផងដែរ នឹងធ្វើ​ការចាប់​ឃាត់​ខ្លូន​មនុស្ស​ពាក់ព័ន្ធ​ពាន់​ចំនួន​០៧ នាក់ ក្នុងពេលនោះ​តែម្តង​។ ដោយ​ក្នុងនោះ មាន​ម្នាក់​ជា​ប្រធាន សហគមន៍​រួមគ្នា​ដើម្បី​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា នឹង​មួយចំនួន​ជា​សមាជិក ។ ក្រុម​ជាប់​សង្ស័យ ខាងលើ នៅ​ចំពោះ មុខ នាក់​សា​ព័ត៌មាន ពួកគេ​និយាយ​បែប​ឡូយ​ថា វា​មិន​យុត្តិធម៌​សោះ ដី​របស់​ក្រុមហ៊ុន ក៏​ដូច​ក្រុម​ឧកញ៉ា​ក្នុង​ម្នាក់ៗ​មាន​រាប់រយ រាប់ពាន​ហិកតា គ្រាន់តែ​ពួកគេ យក​ដី​ជាង​១០​ហិកតា សំរាប់​ចែក​ឱ្យ​ប្រជាពលរដ្ឋ ក្រីក្រ​សម្រាប់​សាងសង់​ផ្ទះ​រស់នៅ​វា​មាន​ខាត​អី​ប៉ុន្មាន​។

​សូមបញ្ជាក់​ផងដែរ​ថា នៅក្នុង​រយៈពេល​ប៉ុន្មាន ថ្ងៃ​ចុង​ក្រោយនេះ សកម្មភាព​អនាធិបតេយ្យ រំលោភ បំពាន ចាប់យក​ដីធ្លី​ទំនេរ ជា​ដី​ក្មសិទ្ធិឯកជន ក៏​ជា​ដីព្រៃ​ឈើ របស់​រដ្ឋ បានកើត​ឡើង យ៉ាង​ស្រូ​ច​ស្រាវ ក្នុង​តំបន់​មួយចំនួន​នៅក្នុង ខេត្ត​ព្រះសីហនុ ដូចជា​តំបន់ ភួ​មិ​ចំណោទ​រាម ឃុំ​បិត​ត្រាំ​ង .​តំបន់​ពយ​ម៉ា​ចូ​វ ភូមិ​គគី ឃុំ​បិត​ត្រាំ​ង តំបន់​តា​លៈ ឃុំ​រាម និង​តំបន់​កែវផុស ស្រុក​ស្ទឹងហាវ ។ ក្រុម​ជន​អាន​ធិបតេយ្យ បើតាម​កា​សង្កេត ពួកគេ​ហាក់​មាន​ភាពក្លាហាន ខ្លាំងណាស់ និង​មិន​ខ្វល់​ពី​រឿង​ច្បាប់​អ្វី​នោះទេ គឺ​ឱ្យតែ ឃើញ​ដី​ទំនេរ ពួកគេ​ចូល បោះបង្គោល ធ្វើ​របង សាងសង់ ផ្ទះ រំលោភ​យក ឆៅៗ​តែម្តង និង​មិន​ខ្លាច ម្ចាស់​ដី​ស្របច្បាប់ ឬ​មន្ត្រី​អាជ្ញាធរ ពាក់ព័ន្ធ​នោះឡើយ​។​

ហើយ ប្រជ​ពលរដ្ឋ ដែល​ពាក់ព័ន្ធ​សកម្ម​ភាពមិន​ស្របច្បាប់​ទាំងនោះ មាន​ចំនួន​ធំ មិនមែនជា​ប្រជាពលរដ្ឋ ក្នុង​ខេត្ត ព្រះសីហនុ​នោះទេ គឺ​មកពី​គ្រប់​ខេត្ត​ក្រុង ដូចជា​កំពង់ចាម .​កំពត .​ព្រៃវែង .​រតនៈគីរី .​បន្ទាយ​មាន ជ័យ .​សៀម រាប .​តាកែវ .​កណ្តាល ជាដើម ។ ដោយ​ពូកគេ​មាន​មេខ្លោង​ខិលខូច ញុះញុង និង​ជំរុញ​ថា បើ​ប្រជាពលរដ្ឋ ក្រីក្រ ខ្វះ​ដី​រស់នៅ នាំគ្នា​មក​ចាប់​យកទៅ ព្រោះ​វា​ជា​ដី​រដ្ឋ ហើយ​មុន​ក្រោយ គង់តែ​រដ្ឋ​ចែក​ឱ្យ​ទេ គឺ​សំខាន់​ពេលនេះ ចាប់យក​ឱ្យបាន និង​នាំគ្នា​ធ្វើការ​តវ៉ា ឱ្យ​ខ្លាំងខ្លា​នោះ​នឹង​បានសម្រេច​ហើយ វា​មិន​ពិបាក​ទេ ហើយ​រដ្ឋ​ក៏​មិន ហ៊ាន​ធ្វើបាប​ប្រជាពលរដ្ឋ ខ្លូន ឯង​នោះដែរ ។​

​ពាក់ព័ន្ធ​នឹង​ករណីនេះ លោក យន្ត មីន អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​ព្រះសីហនុ បាន ប្រកាន់​ជំហរ​ដាច់​ខាង មិន​លើ​លែង ជន​ទាំង ឡាយ​ណា ដែល​ប្រព្រឹត្ត​ខុសច្បាប់​នោះឡើយ ហើយ​បញ្ហា​ខាងលើនេះ កំពុងមាន​វិធានការ​ហើយ ដោយ​ជំហាន​ដំបូង​រដ្ឋបាលខេត្ត បានឱ្យ​មន្ត្រី​អាជ្ញា​អរ​មួល​ដា្ឋ​ន និង​មន្ត្រី ជំនាញ់​ពាក់ព័ន្ធ​ចុះទៅ​ធ្វើការ​ពន្យល់ ណែនាំ ដល់​ប្រជាពលរដ្ឋ​ដែល​បំពាន​ច្បាប់ ឱ្យបាន​យល់ដឹង ពី​ច្បាប់ និង​ទោស ទណ្ឌ ដែល​ពួកគេ កំពុង​ប្រព្រឹត្ត គឺ​ត្រូវតែ​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​បែប​អនាធិបតេយ្យ​នេះ ដើម្បី​ជៀសវាង​ប្រឈម​ចំពោះមុខ​ច្បាប់ ក្នុងករណី មិន​ព្រម​អនុវត្ត តាម​រដ្ឋបាលខេត្ត ហើយ​រដ្ឋបាលខេត្ត​មិន​យោគយល់​ឡើយ​៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...