ម្តាយ កូនអាយុ២ឆ្នាំ ២ខែ ស្លាប់ និងប្តីរបួសធ្ងន់ ដោយសាររថយន្តយីឌុបរេបុកចូលផ្ទះ
ដោយ Heng  ថ្ងៃទី 10 March, 2019  ម៉ោង 17:32 | សន្តិសុខ​សង្គម

(ខេត្តស្វាយរៀង)៖ យ៉ាងហោចណាស់ស្ត្រីម្នាក់ និកូនខ្ចី២នាក់ បានស្លាប់ក្រោមរថយន្ត និងប្តីរងរបួសធ្ងន់ក្នុងករណីគ្រោះនថ្នាក់​ចរាចរណ៍ដោយសាររថយន្តយីឌុបបោះពួយរ៉េចង្កូត​ បុកចូលផ្ទះជាងម៉ូតូ ក្រឡាប់សង្កត់លើ៤នាក់ប្តីប្រពន្ធនិងកូន​យ៉ាងរន្ធត់កាលពី​វេលា​ទាបភ្លឺ​ថ្ងៃទី​១០​ ខែមីនា ឆ្នាំ២០១៩ នៅជាប់ផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិត្របែក​ប្រហោង​ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

សមត្ថកិច្ច​បានឱ្យដឹង​ថា​ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺមកពីអ្នកបើកបររថយន្តងងុយដេក ទើបរ៉េចង្កូតបុកផ្ទះពលរដ្ឋ និងក្រឡាប់សង្កត់ពីលើម្ចាស់ផ្ទះទាំង៤នាក់​តែម្តង​។​ក្នុង​ហេតុការណ៍​នោះ​ ប្តីនៅមានដង្ហើម ប៉ុន្តែសង្ឃឹមតិចតួចចំណែកប្រពន្ធកូនគឺបាន​ស្លាប់​ទាំង​៣​នាក់​ក្រោម​រថយន្ត​។​

ជនរងគ្រោះ​ដែលជា​ម្ចាស់ផ្ទះ​មានឈ្មោះ​ នាង សុផាន់តារ៉ាភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជួសជុលម៉ូតូ។ ប្រពន្ធឈ្មោះសាក់នវណ្ណា អាយុ២៨ឆ្នាំ ទើបតែសម្រាលកូនបាន២ខែប៉ុណ្ណោះ។ ចំណែកកូនទាំង២នាក់នោះ៖ ទី១.​មានឈ្មោះ ស្តើង ភា​រ៉ុ​ន ភេទ​ប្រុស អាយុ​២​ឆ្នាំ​, ទី២.​ឈ្មោះ ស្តើង ផារិន ភេទ​ប្រុស អាយុ​២​ខែ​។​

​សមត្ថកិច្ច​បាន​បន្តទៀត​ថា​ ក្រោយពីបង្កគ្រោះថ្នាក់អ្នកបើរថយន្តចុះ​រត់គេចខ្លួន​បាត់ស្រមោល​ហើយ​សមត្ថកិច្ច​កំពុង​ស្ទួ​ច​រថយន្ត​យកមក​រក្សារ​នៅ​អធិការ​ស្រុក​ស្វាយជ្រំ​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...