(ខេត្តព្រៃវែង)៖ មានសេចក្តីរាយការណ៍បានបង្ហើបប្រាប់ឮថាសង្វៀនប្រជល់មាន់អាប៉ោង ស្ថិតខាងកើតព្រៃចាស់ ភូមិកោងស្រែ ឃុំល្វេ ស្រុកសីុធរកណ្តាល ខេត្តព្រៃវែង ដែលមានម្ចាស់ឈ្មោះ រ៉ា កំពុងបើកលែងយ៉ាងសុខស្រួល ដោយមិនខ្លាចញញើតសមត្ថកិច្ចបង្ក្រាបទេ ព្រោះមានមន្រ្តីរងអាវុធហត្ថស្រុកម្នាក់ឈ្មោះ (នៅ ប៊ុនថា) ជាអ្នកកាង និងជាអ្នករត់ការទប់ស្កាត់មន្រី្តជំនាញ់ពាក់ព័ន្ធ ក្នុងស្រុកទាំងអស់។
សេចក្តីរាយការណ៍ដដែលបានបន្តថា អាជ្ញាធរសមត្ថកិច្ចក្នុងស្រុកសីុធរកណ្តាល គ្មានអ្នកណាចេញមុខមកចុះបង្រ្កាបកន្លែងប្រជល់មាន់អាប៉ោងរបស់លោក (រ៉ា) ដែលមានខ្នងបង្អែកជានាយរងអាវុធហត្ថស្រុក ជាអ្នកចាំកាងការពារ ហើយជាអ្នក ទទួលលុយពីម្ចាស់សង្វៀនប្រជល់មាន់ក្នុង១ថ្ងៃ២០០ដុល្លារ សម្រាប់បែងចែកទៅឱ្យប៉ូលិស និង អភិបាលស្រុក ហេតុដូច្នេះហើយទើបវង់ល្បែងស៊ីសងនេះមិនមានបទបញ្ជាឱ្យបង្ក្រាប។
ជាក់ស្តែងនៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩នេះ មេបញ្ជាការអាវុធហត្ថខេត្តព្រៃវែង បានទទួលដំណឹងថាមានសង្វៀនប្រជល់មាន់អាប៉ោងកន្លែងខាងលើ ក៏បញ្ជាអាវុធ ហត្ថស្រុកចុះទៅបង្រ្កាប ដូចជាឱ្យរាយការណ៍ទៅក្រុមមេវង់ល្បែង និងអ្នកញៀនល្បែងដឹងខ្លួន រើសម្ភារៈចេញឱ្យអស់ទើបបានខ្លួនចុះទៅ។ ហើយក៏រាយការណ៍មកមេខាងលើថាគេចបាត់អស់សល់តែដានតែប៉ុណ្ណោះ។
សេចក្តីរាយការណ៍ដដែលបានបន្ថែមទៀតថាបើសិនថ្ងៃស្អែកមានអ្វីខុសប្រក្រតី ឬមានការចរចាជាមួយមេអាវុធហត្ថខេត្តត្រូវរូវគ្នា គេនឹងលេងកន្លែងនោះដដែល។ តែបើសិនចរចាគ្នាមិនត្រូវថ្លៃ នឹងប្តូរទីតាំងទៅបើកសង្វៀនប្រជល់មាន់អាប៉ោងលេងនៅ ភូមិរ័ត្នមន្នី ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាមម្តងវិញទុកឱ្យអត់លិឍ។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើលោក នៅ ប៊ុនថា មេបញ្ជាការរងអាវុធហត្ថស្រុកស៊ីធរកណ្តាលបានថ្លែងយ៉ាងខ្លីថាលោកមិនជាប់ពាក់ព័ន្ធដូចការចោទប្រកាន់នោះទេ។ ដោយឡែកអធិការស្រុក និងអភិបាលស្រុកសីុធរកណ្តាលមិនអាចសំុំការបំភ្លឺបានទេនៅព្រឹកនេះ ៕


