(ខេត្តកោះកុង)៖ រថយន្តដឹកទំនិញ១គ្រឿង បើកគេចរថយន្តមួយគ្រឿងទៀតជ្រុលក្រឡាប់ខ្លួនឯង។ ករណីនេះ បានកើត ឡើង នៅវេលាម៉ោង ០៥ និង១៥ នាទីព្រឹក នាថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៨-៣៩ នៅចំណុចក្បាលស្ពាន ស្ថិតក្នុងភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។
រថយន្តដែកជួបឧប្បត្តិហេតុនោះម៉ាក Hyundai សណ្តោងរឺម៉ក ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B -4148 ដឹក ទំនិញ ពីរកោះកុង ទៅភ្នំពេញ ខណៈកំពុងបើកបរស្រាប់តែក្រឡាប់ដោយខ្លួនឯង បណ្តាលឱ្យអ្នកបើកបរ មានឈ្មោះ កៅ ផល ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រៃទទឹង ឃុំពាម ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រងរបួស ស្រាល។
សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុ បណ្តាលឱ្យក្រឡាប់នេះដោយសារបើកគេចពីរថយន្ត១គ្រឿងទៀតដែលកំពុងជែងគ្នានៅខាងមុខ ក៏ក្រឡាប់រថយន្តខ្លួនឯងតែម្តង ។ ហើយបណ្តាលឱ្យខូចខាតរថយន្តធ្ងន់ និងខូចខាតរនាំងសុវត្តិភាព ១ផ្ទាំង ផងដែរ៕



