លោកសង្ឃវៀតណាមម្នាក់ ជិះម៉ូតូ ត្រូវឡានបើកបញ្ច្រាស ទិសគ្នាកៀរដួលបាក់ដៃ
ដោយ Heng  ថ្ងៃទី 7 March, 2019  ម៉ោង 15:22 | សន្តិសុខ​សង្គម

(ខេត្តកំពង់ឆ្នាំង) ៖ លោកសង្ឃវៀតណាមម្នាក់ បានរងរបួសធ្ងន់ ដោយសារ រថយន្តបើកប៉ះ ពេលកំពុងជិះម៉ូតូ កាលពីវេលាម៉ោង ១ និង២០ នាទី ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្តោយ ផ្លូវជាតិលេខ៥ ចន្លោះបង្គោល គីឡូម៉ែត្រ លេខ១០១ និង១០២ ស្ថិតក្នុងភូមិទព័ត្បែង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ប៊ួយ យ៉ាំងវិន ភេទប្រុស អាយុ៦៧ឆ្នាំ ជាលោកសង្ឃ វៀតណាម រស់នៅក្នុងវត្ត ស្ថិតក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បើកបរម៉ូតូម៉ាកវីវ៉ា ពាក់ស្លាកលេខ កំពង់ឆ្នាំង 1D-3290 ទិសដៅ ពីលិចទៅកើត ក៏ត្រូវរថយន្ត បើកបរបញ្ច្រាសទិស បុកបណ្តាលឱ្យ រងរបួសបាក់ដៃ ហើយសមត្ថកិច្ចបញ្ជូនតាមត្រូវរថយន្តសាមុយ ទៅសង្គ្រោះ នៅមន្ទីរពេទ្យ ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...