សហគមន៍​ខេត្ត​មណ្ឌលគិរី​ថា អ្នក​មាន​អំណាច​យក​គ្រឿងចក្រ​ឈូស​ឆាយ​ព្រៃ​សក្ការ​របស់​ជនជាតិ​ដើម​ភាគ​តិច
ដោយ Heng  ថ្ងៃទី 5 March, 2019  ម៉ោង 22:47 | សន្តិសុខ​សង្គម

(ខេត្តមណ្ឌលគិរី)៖ សហគមន៍ជនជាតិដើមភាគតិចព្នងរស់នៅឃុស់​នៅ​ឃុំ​សែនមនោរម្យ ស្រុក​អូរ​រាំង​ខេត្ត​មណ្ឌលគិរី​អះអាង​ថា អ្នក​មាន​អំណាច​ម្នាក់ ដែល​ពួក​គេ​មិន​ស្គាល់​អត្តសញ្ញាណ បាន​យក​គ្រឿងចក្រឈូសឆាយតំបន់ព្រៃអាស្រ័យផល និង​ជា​តំបន់​បន្សល់​វប្បធម៌​ប្រពៃណី​របស់​អ្នក​ភូមិ។ ចំណែក​អាជ្ញាធរ​ឃុំ​អះអាង​ថា ពួក​គេ​កំពុង​ដោះ​ស្រាយ​រឿង​នេះ។

ជនជាតិ​ដើម​ភាគ​តិច​ព្នង (ពូនង) រស់​នៅ​ភូមិ​ពូ​រាំង ឃុំ​សែន​មនោរម្យ ស្រុក​អូរ​រាំង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៤ មីនា​ថា អ្នក​មាន​ឥទ្ធិពល​ម្នាក់ ដែល​អ្នក​ភូមិ​មិន​ស្គាល់​ឈ្មោះ បាន​យក​គ្រឿង​ចក្រ​មួយ​គ្រឿង និង​កម្មករ ៦នាក់ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម ៤នាក់ ឈូស​ឆាយ ហ៊ុមព័ទ្ធ តំបន់​ព្រៃ​គោរព​បូជា​របស់​ពួក​គេ​អស់​ជា​ច្រើន​ហិកតារ។

កាល​ពី​ថ្ងៃ​ទី៣ មីនា អ្នក​ភូមិ ៤០នាក់ បាន​លើក​គ្នា​ឃាត់​គ្រឿង​ចក្រ​មួយ​គ្រឿង ដែល​កំពុង​ឈូស​ឆាយ​ព្រៃ​អារក្ស​អ្នក​តា ដែល​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង គោរព​បូជា និង​សែន​ព្រេន​ជា​រៀង​រាល់​ឆ្នាំ។ សហគមន៍​ថា អ្នក​ភូមិ​បាន​ផ្ដល់​ដំណឹង​នេះ ទៅ​អាជ្ញាធរ​ភូមិ-ឃុំ និង​អភិបាល​ស្រុក ឱ្យជួយទប់ស្កាត់ តែ​គ្មាន​លទ្ធផល៕

(រូបភាព៖ សហគមន៍,
ក្រុមសហគមន៍ជនជាតិដើមភាគតិចព្នងរសព្នងរស់​នៅ​ឃុំ​ពូ​រាំង ឃុំ​សែន​មនោរម្យ ស្រុក​អូរ​រាំង​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដែល​គ្រឿង​ចក្រ ឈូស​ឆាយ​ទី​សក្ការ​បូជា​របស់​ពួក​គាត់ កាល​ពី​ថ្ងៃ​ទី៣ ខែ​មីនា ឆ្នាំ២០១៩។)

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...