(រាជធានីភ្នំពេញ)៖ ទីតាំងឃ្លាំងស្តុកឈេីប្រណីត ដ៏ធំមួយ កន្លែងស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជនានីភ្នំពេញ រាប់រយម៉ែត្រគុប ដែលឈ្មួញដឹកតាមរថយន្តធំៗយកឈេីមកទម្លាក់ទុកនៅពេលពាក់កណ្តាលយប់ជួនជិតភ្លឺ ហើយត្រូវដឹកចេញតាមរថយន្តកុងតឺន័រ ចេញពីកន្លែងឃ្លាំងស្តុកនេះ អាចនាំចេញទៅក្រៅប្រទេស។
នាព្រឹកថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៩ ម្ចាស់ឈេីឃ្លាំងឈើឈ្មោះ ចែ ស្រី បានប្រាប់អ្នកសារព័ត៌មានដែលចុះទៅដល់ទីនោះថា ឈេីរបស់ លោកស្រី គឺជាឈេីដេញថ្លៃបានពីរដ្ឋបាលព្រៃឈេីនៅតាមបណ្តារខេត្តផ្សេងៗមានច្បាប់ត្រឹមត្រូវ ។ ពាក់ព័ន្ធភាពស្របច្បាប់នៃការស្តុកដឹកចូលដឹកចេញខាងជំនាញរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ឈើដឹកចូលទីនោះមាន PC ត្រឹមត្រូវ ប៉ុន្តែមិនបានបង្ហាញឯកសារនោះទេ។
ករណីស្រដៀងនេះដែរ មានការលួចបង្ហើបពីអ្នកធ្លាប់រត់ការ PC ដឹកឈើចូលក្រុងថា PC មួយសន្លឹក ដោយមានការឃុបឃិតពីជំនាញ អាចដឹកឈើបានពីរជើង គឺអាស្រ័យលើជំនាញរដ្ឋបាលព្រៃឈើនៅកន្លែងទម្លាក់ឈើត្រូវជើងគ្នាឬមិនត្រូវនោះឯង ហើយឃ្លាំងទម្រង់ធំសម្បើមយ៉ាងនេះម្ចាស់មានខ្នងបង្អែកមិនធម្មតាទេ៕


