(ភ្នំពេញ) ៖ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ត្រីរងគ្រោះដែលជាអ្នកចម្រៀងនៅភោជនីយដ្ឋាន បឹងមាសម្នាក់ បានត្រូវមន្ត្រីយោធាម្នាក់ ដែលអះអាងខ្លួនមានពាក់ផ្កាយ៣ បានហៅស្ត្រីខាងលើឡើងរាំលេង ក្រោយមកជនបង្ក ក៏បានបបួលស្ត្រីរងគ្រោះទៅដេកជាមួយ តែត្រូវនាងបដិសេធ ក៏ទះកំផ្លៀងលើរូបនាងចំនួន ៣ដៃ រួចក៏រត់គេចខ្លួនបាត់។
បុរសដែលទះកំផ្លៀងស្ត្រីចម្រៀងផ្អើល ពេញហ្វេសប៊ុក នោះតាមពិតជានាយទាហានពាក់ផ្កាយ៣ម្នាក់ គឺជាលោកឧត្តមសេ នីយ៍ឯក ប៉ុល ស៊ីនួន មេបញ្ជការរងកងទ័ពជើងគោក បានរងពាក្យបណ្តឹងពីស្ត្រីរងគ្រោះនៅកងរាជអាវុធហត្ថជ្រោយចង្វា ហើយករណីនេះ ក៏ត្រូវបានរុញបន្តមកដោះស្រាយនៅ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រោះព្រោះជាករណីធ្ងន់ធ្ងរ។
លោកផ្កាយ៣បានយល់ព្រមផ្តល់ថវិកាសំណងជំងឺចិត្តចំនួន៨០០០ដុល្ការ ដល់ស្ត្រីអ្នកចម្រៀងឈ្មោះ យិន ស្រីពៅ បន្ទាប់ពី ស្ត្រីរងគ្រោះ ។
ក្រោយពីមានការដោះស្រាយ សម្របសម្រួលរួចមក ជនបង្កហេតុ ដែលជាមន្ត្រីយោធាពាក្យផ្កាយ៣ បានសម្រេចសងសំណងជំងឺចិត្តនូវទឹកប្រាក់ចំនួន ៨ពាន់ដុល្លារ ហើយនាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩នេះដែរ រូបនាងក៏បានធ្វេីដំណើរទៅកាន់ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ដើមដើម្បីទទួលនូវថវិកានេះផងដែរ៕







