បុរសម្នាក់ជិះម៉ូតូលឿនបង្កគ្រោះថ្នាក់ឱ្យខ្លួនឯង បុកគល់ស្ពានអាកាសស្ទឹងមានជ័យ រួចផ្លោងខ្លួនទៅប៉ះនឹងបង្គោលភ្លើង ដាច់ជើងឆ្វេងម្ខាងស្រស់ៗ
ដោយ Heng  ថ្ងៃទី 2 March, 2019  ម៉ោង 14:35 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ បុរសម្នាក់ជិះម៉ូតូ MSX មួយគ្រឿងបោះពួយយ៉ាងលឿន ជ្រែករាត្រីលឿនជក់ខ្យល់បានជ្រុលទៅបុកគល់ ស្ពានអាកាសស្ទឹងមានជ័យពេញទំហឹងរួចផ្លោងទៅបុកបង្គោលភ្លើងបណ្ដាលឱ្យដាច់ជើងឆ្វេងម្ខាងចេញពីគ្នា ។

នេះចាត់ទុកថាជាគ្រោះថ្នាក់ចរាចរណ៍ដ៍ព្រឺក្បាល បានកើតឡើងនៅវេលា ម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២៧១ ត្រង់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

មុនពេលកើតហេតុគេបុរសម្នាក់ជិះម៉ូតូ MSX ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1GO-5418 ធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណៈ មកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកគល់ស្ពានពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់នោះផ្លោងទៅបុកបង្គោលភ្លើង ដាច់ជើងឆ្វេងម្ខាង រងរបួសជាទម្ងន់ ។ ភ្លាមៗនោះដែរ ជនរងគ្រោះត្រូវបានរថយន្ត សាមុយដឹកទៅមន្ទីរពេទ្យរុស្សីដើម្បីសង្គ្រោះជីវិត ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...