(ខេត្តព្រះសីហនុ )៖ លោក លឹម សមអឿន ជាមន្ត្រី យោធានឹងជាអតីតៈជាអនុប្រធានភូមិលេខ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលប្រជាពលរដ្ឋ ប្តឹងទំលាក់ចេញពីតំណែងកន្លងមកនោះ នៅតែព្យាយាមសង់ផ្ទះរំលោភដីអូរ បិទពីរមុខស្ពានឆ្លងអូរ របស់ប្រជាពលរដ្ឋចំនួនប្រមាណជាង១០០០ គ្រួសាររស់នៅក្នុងភូមិ នៃសង្កាត់លេខ ១ ក្រុងព្រះសីហនុ ក្នុងគោលបំណង យកដីចំណីអូរ នោះ ធ្វើជាកម្មសិទ្ធិ ផ្ទាល់ខ្លួន បង្កភាព រាំងស្ទះ ដល់ដំណើរការសាងសង់ស្ពាន របស់ប្រជាពលរដ្ឋ គ្រប់ពេលវេលារកទីបញ្ចប់គ្មាន ។
ជុំវិញបញ្ហារខាងលើនេះ កន្លងមកលោក លី ចិត្តយម មន្ត្រីអន្តរៈវិស័យសាលា ខេត្ត ព្រះសីហនុធ្លាប់ដឹកនាំក្រុមការងារចុះមកពិនិត្យទីតាំងនោះជាក់ស្តែង ដែលត្រូវសាងសង់ស្ពាន ឆ្លងអូរ ខាងលើបានធ្វើការបញ្ជាក់ថា រឿងសាងសង់ផ្លូវ ស្ពានជារឿងសំខាន់ណាស់ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ ហើយចំពោះដី អូរគឺជាដីសាធារណៈរបស់រដ្ឋ មិនអាច អនុញ្ញាតឱ្យបុគ្គល់ណាម្នាក់ វាទីយកធ្វើ ជាកម្មសិទ្ធិបាននោះទេ បូករួមនឹងផ្លូវដែលមានស្រាប់ផងដែរ។ ហើយកាលនោះ ក្រុមការងារចម្រុះ ដែលដឹកនាំ ដោយ លោកចិត្ត និយមក៏បានធ្វើរបាយការណ៏ លំអិតដាក់ចូលទៅថ្នាក់ដឹកនាំខេត្តដើម្បីពិនិត្យ នឹងសម្រេចតាមផ្លូវច្បាប់ផងដែរ។
ជាលទ្ធផលថ្នាក់ដឹកនាំខេត្តព្រះសីហនុ លោកយន្ត មីន ក៏បាន សម្រេចចេញ (សជណ) ឱ្យមន្ត្រីជំនាញ និង អាជ្ញាធរមួលដ្ឋាន ចុះពិនិត្យ សម្របស្រួល ដល់ប្រជាពលរដ្ឋ ក្នុងការសាងសង់ស្ពាន ឆ្លងអូរនេះ។ ប៉ុន្តែរហូតមកដល់ពេលនេះ មានរយៈពេលជិត ៦ខែមកហើយ មន្ត្រីជំនាញពាក់ព័ន្ធ ដែលជាអ្នកធ្វើកិច្ចការនេះ មិនបានយកចិត្តទុកដាក់ អ្វីបន្តិចសោះ ជួយដោះស្រាយបន្តិចសោះ។ នេះ បញ្ជាក់ឱ្យឃើញថា (សជណ) របស់ លោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មិនមានន័យ អ្វីបន្តិចសោះ ជាហេតុធ្វើឱ្យមន្ត្រីយោឆា ឈ្មោះ លឹម សមអឿន បានមានឱកាស បន្តសកម្មភាពសាងសង់ផ្ទះលើដីអូរ ល្មើសច្បាប់ បាំងចំពីរមុខ ចំណុចដែលប្រជាពលរដ្ឋ កំពង់ដំណើរការសាងសង់ស្ពាននោះតាមអំពើចិត្ត។
ប្រជាពលរដ្ឋ ចំនួនប្រមាណជាង១០០០គ្រួសារ ដែលត្រូវការប្រើប្រាស់ស្ពានឆ្លងកាត់ចំណុច ធ្វើការបញ្ជាក់ឱ្យដឹងថា (សជណ) របស់ខេត្តព្រះសីហនុនោះ គឺតម្រូវឱ្យថ្នាក់ដឹកនាំ រដ្ឋបាលក្រុងព្រះសីហនុ ជាអ្នកចុះអនុវត្តកិច្ចការនោះ ហើយលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ក៏បានប្រគល់ភារកិច្ចឱ្យ ទៅលោក អៀម សារិន អភិបាលរង ក្រុង ព្រះសីហនុ ដឹកនាំក្រុងការងារ ចុះអុនវត្ត។ ហើយកន្លងមក លោក អៀម សារិន ក៏ធ្លាប់ដឹកនាំក្រុម កាងារ ចុះទៅពិនិត្យ លើកិច្ចការនេះ ចំនួនប្រមាណ៣លើក រួចមកហើយ តែមិនទទួលបានលទ្ធផលអ្វីសោះ គឺបានត្រឹមតែសន្យាថា ថ្ងៃនេះ ថ្ងៃនោះ តែប៉ុណ្ណោះ។ រហូតមកដល់ថ្ងៃនេះការសន្យារបស់គាត់ មានរយៈពេលជិត ៦ខែមកហើយ ជាលទ្ធផលគឺមិនមានវិធានការ អ្វីទាល់តែសោះដែលធ្វលឱ្យដំណោះរការសាងសង់ស្ពានត្រូវរាំងស្ទះ។
.
ឆ្លើយតបនឹងការលើកឡើងរបស់ប្រជាពលរដ្ឋនោះ លោក អៀម សារិន អភិបាលរងក្រុង បានបញ្ជាក់ដោយ បដិសេធថា រូបគាត់មិនបានបញ្ជាពីថ្នាក់ដឹកក្រុងព្រះសីហនុ ឱ្យទទួលធ្វើកិច្ចការនេះទេ ពីព្រោះតំបន់នោះ ខុស (ស៊ូន) របស់គាត់។ ប៉ុន្តែចំណុចសង្កាត់លេខ០១ តំបន់ខាងលើ បើតាមលោកដឹង គឺលោក សន កុសល្យ អភិបាលរងក្រុងម្នាក់ទៀត ជាអ្នទទូលខុសត្រូវ។
ដោយឡែក លោកលឹម សំអឿន ជាមន្ត្រីយោធា ដែលជាអតីតៈអនុប្រធានភូមិលេខ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលប្រជាពលរដ្ឋ ប្តឹងទំលាក់ចេញពីតំណែងនោះបានបញ្ជាក់ថា៖ ស្ពានឆ្លងអូរមួយនេះមិនអាចធ្វើការសាងសង់ ឆ្លង កាត់ដីកម្មសិទ្ធិរបស់គាត់។ ដូចនេះបើប្រជាពលរដ្ឋចង់ធ្វើនៅចំណូចនេះ លុះត្រាតែទិញដីរបស់គាត់ទើបបាន បើមិនអញ្ជឹងទេ មិនបានដាច់ខាត ។
ទោះយ៉ាងណាប្រជាពលរដ្ឋនៅតែទទូចដល់អាជ្ញាធរខេត្តក្រុងព្រះសីហនុ មេត្តាជួយអន្តរាគមន៍ជាថ្មី ដើម្បីឱ្យពួកគាត់សាងសង់ស្ពានថ្មចាក់បេតុង មានបណ្តោយប្រវែង ១៩ម៉ែត្រ និងទទឹង ប្រវែង ៤ម៉ែត្រនេះ ដើម្បូសម្រួលដល់ជីវភាពការរស់នៅរបស់ពួកគាត់ ត្រូវធ្វើដំណើរឆ្លងអូរនេះ ទៅផ្លូវជាតិលេខ៤។ ពួកគាត់បានរៃអង្គាសប្រមូលថវិកាគ្នាដោយការលំបាក ព្រោះតែចង់បានស្ពាន មិនគួរលោកលឹម សំអឿន រារាំងបង្កើតបញ្ហា បូករួមនឹងការព្រងើយកន្តើយអូសបន្លាយជួយរកដំណោះស្រាយពីអាជ្ញាធរខេត្តក្រុងព្រះសីហនុកន្លងមកផងនេះ។ ប្រជាពលរដ្ឋនៅតែសង្ឃឹមថា លោកយន្ត មីន អភិបាលខេត្ត និងលោក អ៊ី សុខឡេង អភិបាលក្រុង នឹងអារកាត់រឿងនេះ៕






