បុរស​ម្នាក់​អួត​ខ្លួន​ឯង​ជា​មន្ត្រី​យោធា​ផ្កាយ​៣ ​បបួលនារីអ្នកចម្រៀងទៅក្រេបទឹកឃ្មុំមិនបាប ខឹងទះ​៣កំផ្លៀង​​ផ្អើលពេញភោជនីយដ្ឋានបឹងមាសទាំងយប!
ដោយ Heng  ថ្ងៃទី 28 February, 2019  ម៉ោង 12:21 | សន្តិសុខ​សង្គម

(ភ្នំពេញ​)៖​ បុរស​ម្នាក់​អួត​ខ្លួន​ឯង​ជា​មន្ត្រី​យោធា​ផ្កាយ​៣ បបានបានទះកំផ្លៀងនារីអ្នកចម្រៀងប្រចាំភោជនីយដ្ឋានបឹងមាស ​បន្ទាប់​ពី​បុរសម្នាក់នោះ ​បបួល​នាងចេញក្រៅ មិនព្រមទៅ។ ហេតុការណ៍នេះ បាន​បង្ក​ឱ្យមានការភ្ញាក់ផ្អើលឡើងនៅម៉ោងជាង១១យប់ ថ្ងៃ​ទី​២៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩ ​នៅ​ភោជនីយដ្ឋាន​បឹង​មាស ​សង្កាត់​ជ្រោយ​ចង្វារ​ ខណ្ឌ​ជ្រោយ​ចង្វារ រាជធានីភ្នំពេញ​។

ស្រ្តី​រង​គ្រោះ​ឈ្មោះ​ ស្រី​ពៅ​ ​មាន​អាយុ​៣៥ឆ្នាំ​ មុខ​របរ​ជា​អ្នក​ចម្រៀង​ប្រចាំ​​ភោជនីយដ្ឋានបឹង​មាស បច្ចុប្បន្ន​ស្នាក់​នៅ​សង្កាត់ព្រែក​លៀប​ ខណ្ឌជ្រោយចង្វារ។

​ស្រ្ដី​រងគ្រោះ​បាន​ប្រាប់​ឱ្យដឹងថា នៅ​មុន​ពេល​កើតហេតុ​រូប​គាត់ ​កំពុង​តែ​ច្រៀងសុខៗ ស្រាប់​ជន​បង្ក​ខាង​លើ​បាន​ឃើញ​ ក៏ពេញ​ចិត្ត​ក៏​ឲ្យ​គេ​ហៅនាង ​មក​រាំ​លេង​ជា​មួយ​គ្នា​។ ស្រាប់​តែមួយ​សន្ទុះ​ក្រោយ​មក ​បុរស​ខាង​លើ​បាន​អួត​ខ្លួន​ថា ​ជា​មន្ត្រី​យោធា​ផ្កាយ​៣ ភ្លាមៗ​នោះ​បុរស​ខាង​លើ​បាន​ដកលុយ​​ចំនួន​២០ដុល្លារ ​ដើម្បី​ឲ្យ​ទៅ​នាង ​ហើយ​ថែម​ទាំង​បបួល​នាង​ជា​ច្រើន​ដង ដើម្បីឱ្យចេញទៅក្រៅជាមួយគ្នាមួយយប់ ​អស់​ប្រាក់​ចំនួន​ប៉ុន្មាន​រយ​ដុល្លារ​ក៏​ជន​បង្ក​ព្រម​ដែរ​។ ប៉ុន្តែតែនាង​បដិសេធ​ ទើបធ្វើ​ឱ្យបុរសរូបនោះ ខឹង​ក៏​ដើរ​ទៅ​ទះ​កំផ្លៀង​ស្រ្ដី​រងគ្រោះ​ចំនួន​ពីរ​កំផ្លៀង។​ បន្ទាប់​ពី​បាន​ទះ​កំផ្លៀង​ស្រ្ដី​រងគ្រោះរួច ជងបង្ក និងបក្ខពួក ​​បាន​នាំ​គ្នា​បើក​រថយន្ត​គេច​ចេញ​ពី​កន្លែង​កើត​ហេតុ​ បាត់​ស្រមោល​តែ​ម្ដង​។

ក្រោយ​ពេលកើត​ហេតុ​ស្រ្តី​រង​គ្រោះ​ខាង​លើ​ បាន​​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​ឯ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ជ្រោយ​ចង្វារ​ ដើម្បី​ជួយ​រក​យុត្តិធម៌​ និង​ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ​៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...