(ខេត្តកណ្តាល) ៖ រថយន្តប្រភេទដឹកទំនិញដែលមានស្លាក (C.H)នៃកងដឹកជញ្ជូន បានបង្កគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង ដែលនគរបាលស្រុកស្អាងបានសន្និដ្ឋានថា ករណីនេះបណ្ដាលមកពីអ្នកបើកបររថយន្ត បើកបរល្បឿនលឿន ខ្ជីខ្ជា ខ្ខ្វះការប្រុងប្រយ័ត្ន។ ករណីគ្រោះថ្នាក់ចរាចរខាងលើនេះនេះ កើតហេតុនៅថ្ងៃអង្គារ ទី ២៦ ខែកុម្ភ: ឆ្នាំ២០១៩ វេលាម៉ោង១៨:៣០ នាទី នៅចំណុចផ្លូវជាតិលេខ ២១ ស្ថិតក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
នគរបាលស្រុកស្អាងបានឱ្យដឹងថា រថយន្ត មួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ក ៨២៦៦ ភព៣ បើកបរដោយឈ្មោះ ឈុន ទ្រីហុង ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិ ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បើកបរទិសដៅពីត្បូងទៅជើង (ជ្រៃធំ-តាខ្មៅ)។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុករបាំងចែកទ្រូងផ្លូវបណ្ដាលឱ្យអ្នកបើកបររថយន្តរងរបួសធ្ងន់ និង អ្នករួមដំណើរ ទី១. ឈ្មោះ ស ឡូត ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យ)។
ទី២. ឈ្មោះ ជួង សុភ័ក្ត្រ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល រងរបួសស្រាល។ ៣. ឈ្មោះ សោម ជា ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល រងរបួសស្រាល។ បន្ទាប់ពីសមត្ថកិច្ចធ្វើការពិនិត្យកន្លែងកើតហេតុរួច ក
បានយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕








