(ខេត្តបាត់ដំបង)៖ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានទទួលពលរដ្ឋខ្មែរ ៣៤នាក់ ដែលនគរបាលអន្តោប្រវេសន៍ច្រកទ្វារបានផាកាត ខេត្តចន្ទបូរី មិនប្រថាប់ត្រាអនុញ្ញាតឱ្យចូលប្រទេស។
មន្ត្រីនគរបាលប៉ុស្តិ៍ បានធ្វើការសួរនាំ នូវពលរដ្ឋខ្មែរខាងលើ បានឱ្យដឹងថា សមត្ថកិច្ចអន្តោប្រវេសន៍ថៃ មិនអនុញ្ញាតឱ្យចូលប្រទេសគេទេ។ ពលរដ្ឋខ្មែរទាំងអស់នោះ មានគោល បំណងធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី មូលហេតុដោយសារមានភេវរកម្ម និងអសន្តិសុខ នៅក្នុងខេត្តភាគខាងត្បូងប្រទេសថៃ។
បន្ទាប់ពីបានសួរនាំរួច កម្លាំងនគរបាលប៉ុស្តិ៍ បានណែនាំនិងពន្យល់ដល់ពួកគាត់ថា សមត្ថកិច្ចខាងកម្ពុជា មិនហាមឃាត់ក្នុងការធ្វើដំណើរចេញពីប្រទេសទេ តែការហាមមិនឱ្យចូលប្រទេសថៃ ជាសិទ្ធិរបស់សមត្ថកិច្ចថៃ។
ទោះយ៉ាងណាករណីនេះ ពលរដ្ឋហេតុតែក្រីក្របានប្រថុយ
ប្រថានចាកចោលស្រុកដែលអាចជួបគ្រោះថ្នាក់គ្រប់ពេល ដោយសារតែស្វែងរកការងារធ្វើរកលុយដោះស្រាយជីវភាព៕

