(ខេត្តកំពង់ធំ)៖ លោកព្រះរាជអាជ្ញារងលោកដួង សារ៉ន បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ បង្ក្រាបទីតាំងល្បែងស៊ីសង ជល់មាន់ បៀរ អាប៉ោង ដែលបានលាក់ខ្លួន នៅក្នុងចំការកៅស៊ូ ស្ថិតនៅចំណុចខាងក្រោយប៉ុស្តិ៍នគរបាលឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។
បនល្បែងស៊ីសងនេះ ត្រូវបានមហាជនសង្ស័យថា មានការពាក់ព័ន្ធនឹងលោក ហាក់ សារ៉ាត នាយប៉ុស្តិ៍រដ្ឋបាលឃុំបឹងល្វា ដែលជានាយប៉ុស្តិ៍សំបូររឿងអាស្រូវ តែពុំត្រូវបានចាត់វិ ធានការ ចាប់តាំងពីលោកស្នងការមុន រហូតដល់លោក ស្នងការក្រោយ និងផ្ទុយពីបទបញ្ជា ពីគោលន យោបាយ ភូមិ-ឃុំមានសុវត្តិភាព ទាំង៩ចំនុច របស់រាជរដ្ឋា ភិបាល។
កិច្ចសហប្រតិបត្តិការ បង្ក្រាបបនល្បែងស៊ីសង ក្រោយប៉ុស្តិ៍រដ្ឋបាលបឹងល្វា សមត្ថកិច្ចប៉ូលិសឃុំបឹងល្វាមិនបានដឹងថា មានមានបនល្បែងស៊ីសងនេះទេ “គួរឱ្យអស់សំណើច” តែបែរជាសមត្ថកិច្ចនៅឯខេត្តកំពង់ធំ ដឹងច្បាស់ រហូតដឹកនាំដោយ លោក ដួង សារ៉ន ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ធំ ចាប់បាន បានម៉ូតូចំនួន២២គ្រឿមាន់ជល់ ងាប់២ក្បាល រួមទាំងបានឃាត់ខ្លួន មនុស្សចំនួន៤នាក់មកសួនាំនៅរាជអាវុហត្ថខេត្តកំពង់ធំ។
ចំណែកអ្នកលេងឯទៀតបានរត់បាត់អស់ នឹងសូមបញ្ជាក់ថា ទីតាំងបនល្បែងស៊ីសង បៀរ អាប៉ោង ក្រោម ឃ្លោករបស់ លោក ហាក់ សារ៉ាត់ មេប៉ុស្ត៍បឹងល្វានេះ បានបង្ក្រាបជាលើកទី៣មកហើយ នៅកន្លែងដដែលៗ ដែល ទើបធ្វើឲ្យមានការសង្ស័យថា ការបើកបនល្បែងស៊ីសង ក្នុងចំការកៅស៊ូនេះ មានការពេញចិត្តនឹង បើកភ្លើងខៀវពីលោក មេប៉ុស្តិ៍។
មហាជនជាច្រើន បានសាទរ និងបានសំណូមពរដល់ល់ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ មេត្តាជួយស៊ើប អង្កេតមន្ត្រីថា្នក់ក្រោម ជាពិសេសលោក ហាក់ សារ៉ាត់ នាយប៉ុស្តិ៍រដ្ឋបាល ឃុំបឹងល្វា ដែលសង្ស័យថា រួមផ្សំ គំនិត ឲ្យមានល្បែងស៊ីសង នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលជាការអនុវត្តផ្ទុយ ពីបទបញ្ជាររបស់ ប្រមុខ រាជរដ្ឋាភិបាល ក៏ដូចជា កាលមើលស្រាល វិន័យ និងបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ ធ្វើឱ្យភូមិសាស្ត្រឃុំបឹងល្វា ប្រឈមនឹងបញ្ហាចោរលួច ចោរប្លន់ ប្រជាពលរដ្ឋ អសុវត្តិភាព ៕



