នាវាជប៉ុន ២គ្រឿង ចូលចតកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ
ដោយ
Heng ថ្ងៃទី
26 February, 2019 ម៉ោង
20:51 |
ព័ត៌មានជាតិ
(ខេត្តព្រះសីហនុ)៖ នាវាកងកម្លាំងស្វ័យការពារជប៉ុនចំនួន ២គ្រឿង បានចូលចតកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។ ជប៉ុនទាំង ២គ្រឿង មាននាវិកសរុបចំនួន ៣៣៤នាក់ ដឹកនាំដោយលោកវរនាវីទោ NAONAKADERA មេបញ្ជាការនាវា មាននាវាទី១ មានឈ្មោះ SETOYUKI (TV-3518) បណ្តោយ 130m ទទឹង 13,60m ជម្រៅទឹក 8,50m ទម្ងន់ផ្ទុក 3050តោន នាវិកមានចំនួន 167នាក់។
រីឯនាវាទី២ មានឈ្មោះ SHIMAYUKI (TV-3513) បណ្តោយ 130m ទទឹង 13,60m ជម្រៅទឹក 8,50m ទម្ងន់ផ្ទុក 3050តោន នាវិកចំនួន 167នាក់៕


នាវាទាំង ២គ្រឿងខាងលើ មកបំពេញទស្សនៈកិច្ច នៅព្រះរាជាណាចក្រកម្ពុជារយៈពេល ៤ថ្ងៃ (ចាប់ពីថ្ងៃទី២៥-២៨ ខែកុម្ភៈ ឆ្នាំ២០១៩) ក្នុងគោលបំណងរឹតចំណងសាមគ្គីភាព បង្កើនកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
