នគរបាលសន្និដ្ឋានថា៖ អាចស្លាប់ដោយសារជំងឺ និងអត់អាហារ!
ដោយ Heng  ថ្ងៃទី 25 February, 2019  ម៉ោង 10:00 | សន្តិសុខ​សង្គម

(ខេត្តមណ្ឌលគិរី)៖ ពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ដោយមិនដឹងមូលហេតុ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ហើយបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។ ហេតុការណ៍នេះកើតឡើងនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

លោក កាន់ ពេញ អធិការក្រុងសែនមនោរម្យ បានឱ្យដឹងថា ក្រោយពីទទួលបានពត៌មានលោកបានបញ្ជូនកម្លាំងនគរបាលចុះទៅត្រួតពិនិត្យ។ ហើយកម្លាំងជំនាញបានធ្វើការពិនិត្យសាកសព តែពុំមានស្លាកស្នាមរបួសលើដងខ្លួននោះទេ។ នគរបាលជំនាញបានធ្វើការសន្និដ្ឋានថា សាក សពជាមនុស្សអនាថា (វិកលចរិក) អាចស្លាប់ដោយសារជំងឺ និងអត់អាហារ។សាកសព យើងពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

ភិនភាគនៃសព ៖ កំពស់១;៦៣ម សម្បុរស្រអ៊ែម ស្លៀកខោខ្លីត្រឹមជង្គង់ពណ៌ខ្មៅឆ្នូតស។ សាកសពខាងលើត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដឹកយកមករក្សាទុកនៅវត្តសែនមនោរម្យ ដើម្បីស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...