រថយន្ត​៤​គ្រឿង​បុក​គ្នា​នៅ​ផ្លូវជាតិ​លេខ​៤​ ស្រុក​កំពង់​សិលា​ ខេត្តព្រះសីហនុ!
ដោយ Heng  ថ្ងៃទី 24 February, 2019  ម៉ោង 14:05 | សន្តិសុខ​សង្គម

(​ខេត្តព្រះ​សីហ​នុ)​៖​ រថយន្ត​៤​គ្រឿង​ បាន​បុក​គ្នា​នៅ​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ១០៧-១០៨​ នៅចំណុចផ្លូវកោង ស្ថិត​ក្នុងភូមិ​ស្ទឹង​ច្រាល​ ឃុំ​អូរ​បាក់រទេះ​ ស្រុក​កំពង់​សីលា​ ខេត្ត​ព្រះ​សីហ​នុ​ នៅ​វេលា​ម៉ោង​៦​នឹង​៤៥​នាទី​ព្រឹក​ ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ សំណាង​ក្នុង​ករណី​ខាងលើ​មិន​បាន​បណ្តាល​ឱ្យមនុស្សរងរបួសឡើយ។

​មន្ត្រី​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឱ្យដឹងថា រថយន្តមួយគ្រឿងម៉ាក Higlander​ ពណ៌​ ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AI-1958​ បើកបរ​ដោយ​ឈ្មោះ​ មុ​យ​ ឆាយ​ ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​១​ សង្កាត់​បឹង​កេងកង​ទី​៣​ ខណ្ឌចំការមន​ ភ្នំពេញ​ ទិទិសដៅពីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ។ លុះ​មក​ដល់​ចំណុច​ខាងលើ​ បាន​បុក​ជាមួយ​រថយន្ត​ម៉ាក​ HINO​ ពណ៌​ត្រួយ​ចេក​ ពាក់​ស្លាក​លេខ​ ព្រះ​សីហ​នុ​ 3A-8995​ (​ អ្នកបើកបរ​រត់គេច​បាត់​)​ ក្នុង​ទិស​ដៅ​ស្របគ្នា​ ភ្លាម​នោះ​រថយន្ត​ Higlander បាន​រ៉េ​ចង្កូត​មក​ឆ្វេង​បុក​ជាមួយ​រថយន្ត​ម៉ាក​Fuso​ ពណ៌​ ត្រួយចេក លាយ​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3A-5956​ (​ផ្ទុក​កុងតឺន័រ​ក្រុមហ៊ុន​អ៊ុយ​ញ៉ុ​ង​)​ បើកបរ​ដោយ​ឈ្មោះ​ យ៉ូ​ង​ បារាំង​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ទីលំនៅ​ ភូមិ​ព្រែក​ត្នោត​ ឃុំ​ព្រែក​ត្នោត​ ស្រុក​ទឹកឈូ​ ខេត្តកំពត​ ទិសដៅផ្ទុយគ្នា រីឯ​រថយន្ត​ Hino ក៏​បាន​ជ្រុលចង្កូតមកឆ្វេងដូចគ្នាបុកជាមួយរថយន្ត​ sienna (​ទឹ​ស​ដៅ​ផ្ទុយ​គ្នា​)​ ពណ៌សស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AJ-0511​ បើកបរ​ដោយ​ឈ្មោះ​ ឈិ​ត​ សុ​ភី​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​មាន​ទីលំនៅ​ ភ​មិត្រ​ពាំង​ ឃុំ​ស្រែអំបិល​ ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​។​

​មន្ត្រី​នគរបាល​ដដែល​បន្ត​ថា​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​ មិន​បណ្តាល​មនុស្ស​របួស​ឡើយ​ តែ​បាន​ខូចខាត​រថយន្ត​ ៤​គ្រឿង​ ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...