លោកផ្កាយ៣ ស ថេត៖ ធ្វើតេសពិនិត្យទឹកនោម លើ មនុស្សប្រុសស្រី៣១៥នាក់ រកឃើញសារធាតុញៀនស្ទើរគ្រប់គ្នា! រិបអូសថ្នាំញៀនបានសរុបមិនតិចជាង៥០គីឡូក្រាមទេ
ដោយ Heng  ថ្ងៃទី 23 February, 2019  ម៉ោង 18:57 | សន្តិសុខ​សង្គម

ភ្នំពេញ៖ ការធ្វើតេសទឹកនោមរកសារធាតុញៀន និងធ្វើកំណត់ហេតុទៅលើយុវជនយុវនារីជាង៣០០នាក់ កំពុងតែដំណើរការនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយភាគច្រើន សុទ្ធតែរកឃើញមានសារធាតុញៀននៅក្នុងខ្លួន។ សមត្ថកិច្ចជំនាញ កំពុងមមាញឹកបំពេញការងារនេះ ហើយសន្និសីទការសែត នឹងធ្វើនៅពេលការងារបញ្ចប់។

ចំពោះគ្រឿងញៀនគ្រប់ប្រភេទដែលដកហូតបានសរុបទៅមិនតិចជាង៥០គីឡូក្រាមឡើយ និងដកហូតបានកាំភ្លើងខ្លី១ដើម។

សូមរំលឹកថា កាលពីវេលាម៉ោងប្រមាណ១១យប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នេះក្រោមការដឹកនាំបញ្ជាដោយផ្ទាល់អំពីសំណាក់លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការចុះបង្ក្រាបគ្រឿងញៀននៅក្នុងមណ្ឌលកម្សាន្ត Rock។

ដោយក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះកម្លាំងមានសមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនមនុស្សប្រុសស្រីសរុបចំនួន៣១៥នាក់ រួមទាំងថ្នាំញៀនមួយចំនួនបញ្ជួន ទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។

ចំណែកឯមណ្ឌលកម្សាន្ត Rock ក៏ត្រូវបានអាជ្ញាធររាជធានីភ្នំពេញធ្វើការបិទអាជីវកម្មជាបណ្តោះអាសន្ន។

ករណីនេះពលរដ្ឋក៏ដូចជាមជ្ឈដ្ឋាននានាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ថាតើម្ចាស់ទីតងអាជីវកម្មត្រូវចាត់ការតាមច្បាប់ដែរឬទេ? ហើយសមត្ថកិច្ចក៏ត្រត្រូវតែឈានទៅចាន់មេខ្លោងផ្គត់ផ្គង់គ្រឿងញៀនចូលមកចែកចាយក្នុងក្លឹបកម្សាន្ត រ៉កនេះយកមកចាក់ការតាមចកបាប់ផងដែរ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...