(ភ្នំពេញ) ៖ មនុស្សប្រុសស្រីជាង៣០០នាក់ និងថ្នាំញៀនជាច្រើនប្រភេទមួយចំនួនធំ ត្រូវបានកម្លាំងមានសម្ថកិច្ចស្នងការនគរបាលរាជធានីភ្នំពេញដឹកនាំដោយ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសហការជាមួយអធិការដ្ធាននគរបាលខណ្ឌចំការមន បានឆ្មក់បង្ក្រាបបាននៅទីតាំងក្នុងមឈ្ឈមណ្ឌលកំសាន្ត រ៉ល(Rock) ស្ថិតនៅជាប់ផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ។
ក្រោយការចុះបង្ក្រាបទីតាំងខាងលើនេះបានដកហូតថ្នាំញៀនជាច្រើនប្រភេទមួយចំនួនធំនឹងឃាត់ខ្លួនមនុស្សស្រីប្រុសជាង៣០០នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីប្រើប្រាស់នឹងចែកចាយសារធាតុញៀនខុសច្បាប់ បញ្ចូនទៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។
មហាជនក្នុងរាជធានីភ្នំពេញបានគាំទ្រ និងអនអរសាទរចំពោះចំណាត់ការបង្ក្រាបនេះ។ ប៉ុន្តែស្នើសុំឱ្យសមត្ថកិច្ចរាជធានីភ្នំពេញ កុំចាត់ការតែអាចក់អាចែម គួរបើកការស៊ើបអង្កេតស៊ីជម្រៅ យកអ្នកពាក់ព័ន្ធ ម្ចាស់អាជីវកម្មមកចាត់ការតាមច្បាប់ទើបមហាជនជឿជាក់ថា ជាការអនុវត្តច្បាប់មានតម្លាភាព។ ទីតាំងមឈ្ឈមណ្ឌលកម្សាន្ត (រ៉ក Rock)នេះមានឈ្មោះបោះសំឡេងរឿងជា់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀននេះយូរមកហើយឋ៕













