(ខេត្តព្រះសីហនុ)៖ នេះជារឿងដដែលដែលពលរដ្ឋរងនូវភាពអយុត្តិធម៌អំពីការអនុវត្តិច្បាប់របស់តុលាការពាក់ព័ន្ធ រឿងទំនាស់ដីធ្លី ដែលបានប្តឹងផ្តល់នៅស្ថាប័នតុលាការក្នុងនាមប្រជាពលរដ្ឋជាមួយអ្នកមានអំណាចមានលុយ។ ប្រជាពលរដ្ឋរងគ្រោះពីការអនុវត្តដីការក្សាការពារលេខ៩៦៥ លជណ/១៩ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តព្រះសីហនុ មន្ត្រីតុលាការខេត្តនិង រដ្ឋបាលខេត្ត រងការរិះគន់ថា កំពុងធ្វើខុសម្តងហើយម្តងទៀតលើនីតិវិធីអនុវត្តច្បាប់ ដោយបង្កឱ្យពលរដ្ឋរងគ្រោះឈឺចាប់ដើម្បីយកដីជូនលោកឧកញ៉ាមានលុយមានឥទ្ធិពល ។
ប្រជាពលរដ្ឋរងគ្រោះបាន រិះគន់ សាលាដំបូងខេត្ត និងរដ្ឋបាលខេត្តដឹកនាំដោយលោក ផៃ ប៊ុនវណ្ណៈ អភិបាលរងគ្រាចុះអនុវត្តដីការក្សាការពារ ទៅលើកូនបំណុល០៥រូប បែរជាដាក់កម្លាំង និងគ្រឿងចក្រវាយកម្ទេចផ្ទះចាំដី របស់បុគ្គលផ្សេង ដែលមិនមែនជាកូនបំណុលក្នុងនោះរឿងនោះទៅវិញ។ នៅក្នុងព្រឹត្តការណ៍អនុវត្តដីការក្សាការពារ យ៉ាងតក់ ក្រហល់របស់សមត្ថកិច្ចចម្រុះនោះបានបង្កឱ្យមានមនុស្សរងរបួស និងបំផ្លាញទីជម្រកយ៉ាងហិនហោច។
លោកស្រី លីសុខ ងីម ភាគីម្ចាស់ដី ក៏ដូចជាប្រជាពលរដ្ឋជាច្រើន ដែលបានរងគ្រោះ អំពីការចុះអនុវត្ត ដីការរក្សាការពារ លេខ៩៦៥ លជណ/១៩ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ថ្មីៗនេះរបស់ អាជ្ញាសាលាលោក ឡា ប៊ុនហួន និងលោក គឹម សុភ័ត្រ បានបង្ហាញទស្សនៈថា ថ្វីត្បិតតែពួកគាត់មិនមែនជាអ្នកច្បាប់យ៉ាងណាក៏ដោយ ក៏ពួកគាត់អាចយល់ដឹងការពន្យល់ពីអ្នកច្បាប់នានា អំពីសាលដីការរក្សាការពារនេះដែរ ថាវាមានខ្លឹមសារយ៉ាងណានោះ។ ចុះហេតុអីបានជាសាលាតំបូងខេត្ត និងរដ្ឋបាលខេត្តយកកម្លាំងប្រដាប់អាវុធ និងគ្រឿងចក្រទៅវាយកម្ទេចទ្រព្យសម្បត្តិអ្នកដ៏ទៃ ដែលមិនមានឈ្មោះក្នុងដីការអនុវត្តទៅវិញ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មាន នាល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយពីរងគ្រោះនូវការអនុវត្តមួយថ្ងៃ លោកស្រី លីសុខ ងីម ដែលអះអាងថា រូបគាត់ជាភាគីម្ចាស់ដីពិតប្រាកដបានបញ្ចាក់ថា ចំពោះការចុះអនុវត្ត ដីការក្សាការពារកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ របស់សាលាដំបូងខេត្ត និង រដ្ឋបាលខេត្ត រួមជាមួយកម្លាំងនគរបាល និងកងរាជអាវុធហត្ថដែលបង្កឱ្យខូចខាតដល់ទ្យព្យសម្បត្តិរបស់គាត់នោះ លោកស្រីនឹងដាក់ពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពោះពុករលួយ( ICU) និង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ជាពិសេសដាក់ជូនទៅកាន់ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី និងអង្គព្រះមហាក្សត្រ ដើម្បីជួយរកយុត្តិធម៌ជូណគាត់ ចំពោះទង្វើរបស់សាលាដំបូងខេត្ត និង រដ្ឋបាលខេត្តព្រះសីហនុ ដែលប្រើប្រាស់អំណាចរំលោភលើទ្រព្យសម្បត្តិរបស់គាត់នេះ។
ដោយឡែក គឹម សុភ័ត្រ សាលាអាជ្ញាប្រចាំសាលាដំបូងខេត្តព្រះសីហនុ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ដែលបានដឹកនាំកម្លាំងចម្រុះអនុវត្តនោះបានថ្លែងបញ្ជាក់ថា ការចុះអនុវត្ត កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងមកនេះ គឺជាការអនុវត្តន៍ច្បាប់មួយដ៏ត្រឹមត្រូវ ក្នុងនាមលោកជាអ្នកអនុវត្តត្រូវតែធ្វើជាចាំបាច់ បើលោកមិនធ្វើមានន័យថា លោកមិនគោរពច្បាប់ ប្រឆាំងនឹងសាលដីកា ព្រោះលោក អនុវត្តទៅតាមតែខ្លឹមសារ នៃសាលដីការ សម្រេចរក្សាការពារ លេខ៩៣ តរ/១៩ ចុះថ្ងៃទី១៦ មករា ឆ្នាំ២០១៩ របស់សាលាដំបូងតែប៉ុណ្ណោះ។
គឹម សុភ័ត្រ បានបញ្ជាក់ថា អ្វីដែលសាលាអាជ្ញាអនុវត្ត គឺផ្អែកទៅលើសាលដីកា សម្រេចរក្សាការពារលើទំហំដីចំនួន ៣៦ប័ណ្ណ ដែលមន្ត្រីសុរិយោដី ទាំងថ្នាក់ស្រុក និង ថ្នាក់ខេត្ត ដោយពុំបានដឹងថា ទីតាំងអនុវត្តប៉ះលើដីរបស់លោក ស្រី លី សុខ ងីមឡើយ។ ប៉ុន្តែបើគាត់យល់ថាការអនុវត្តប៉ះលើដីរបស់គាត់ លោកស្រី លី សុខងីម អាចប្តឹងជំទាស់បានមកតុលាការបានក្នុងនាមតតីយជន។ ប៉ុន្តែការអនុវត្តន៍ត្រូវបានបន្តរហូត មិនត្រូវបានមោកភាពឡើយ ដរាបណាមានសេចក្តីសម្រេចថា ការអនុវត្តន៍នេះប៉ះចំលើដីរបស់គាត់ អាហ្នឹងទើបមានរឿងផ្សេងទៀត។
សូមបញ្ចាក់ផងដែរការចុះអនុវត្តដីការក្សាការពារលេខ៩៦៥ លជណ/១៩ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយអាជ្ញាសាលា លោក គឹម សុភ័ត្រ និងលោក ឡាប៊ុនហួន កាលពីថ្ងៃទី១៥ ខែម្ភៈ ឆ្នាំ២០១៩ អ្នកសារព័ត៌មាន ទាំងអស់ត្រូវបានលោក ផៃ ប៉ុនវណ្ណៈ ហាមមិនឱ្យចូលថតរូបទេ ក្នុងព្រិត្តិការណ៍ នៃការការចុះអនុវត្តដីការក្សាការពារនោះ ដែលសកម្មភាពនេះវាមិនខុសអីពីការចងម៉ុងអនុវត្តនោះទេ ៕