ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ឆក់យជីវិតបុរសជាប្តីអង្គុយក្នុងរថយន្ត CRV ចតនៅចិញ្ចើមផ្លូវរង់ចាំប្រពន្ធ និងកូនចុះទៅទិញរបស់សម្រាប់ហូប អកុសលរថយន្តបែនដឹកស៊ីម៉ង់ត៍មួយគ្រឿងចុះចំណោទដាច់ហ្វ្រាំង បានបុករថយន្ត ជាច្រើនគ្រឿងហើយមកបុក រថយន្ត CRV ដែលឈប់ចតនៅចិញ្ចើមផ្លូវ រួចក្រឡក្រឡាប់សង្កត់ពីលើ បណ្តាលឱ្យស្លាប់មនុស្សម្នាក់ នៅហ្នឹងកន្លែងកើតហេតុ និងមនុស្សម្នាក់ទៀតរងរបួសធ្ងន់។ ឧប្បត្តិវហេតុខាងលើបានកើតឡើងនៅវេលាម៉ោង០០៩ និង៤០នាទីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៤០-១៤១ (ផ្លូវបំបែកស្រែអំបិល) ស្ថិតនៅក្នុងភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ បន្ទាប់ពីឃើញហេតុការណ៍ដ៏រន្ធត់កើតឡើងចំពោះករណីជាទីស្រឡាញ់ ស្រ្តីជាប្រពន្ធបានស្រែទ្រហោយំស្ទើរគាំងបេះដូង។
ក្រោយកើតហេតុគេសង្គេតឃើញថាមហាជនជាច្រើនក្នុងបណ្តាញសង្គម បានចែករំលែក និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព។ ខណៈកំពុងធ្វើបុណ្យនាថ្ងែទី១៨នេះគេក៏បានឃើញភរិយារបស់ជនរងគ្រោះក៏បានបង្ហោះសារសោកសៅជារឿយៗ ព្រោះតែមិនទាន់អស់អាល័យស្វាមីមិនគួរជួបរឿងយ៉ាងនេះសោះ។ ដោយនាងបានបង្ហោះសាររៀបរាប់យ៉ាងក្តុកក្តួលនៅពិធីបុណ្យសពរបស់ស្វាមី ដោយសរសេររៀបរាប់ថា «សឹងតែមិនជឿថារឿងបែបនឹងត្រូវធ្លាក់មកលើរូបខ្ញុំសោះ បងព្រាត់ពីអូនទាំងដែលយើងមិនបានឈ្លោះគ្នាសោះ បងព្រាត់ពីទ្រូងអូនទាំងដែលយើងនៅញញឹមដាក់គ្នាមិនដល់៥នាទីផង បងទៅចោលអូនហើយ បងហា បងហត់ហើយបងសំរាកទៅទុកភារកិច្ចទាំងអស់អូនជាអ្នករ៉ាប់រងម្ដងណា បងទៅអោយបានសុខ កុំគិតពីអូននិងកូនអី អូនសន្យាថា អូននឹងមើលថែកូនបងឱ្យល្អណាបងសម្លាញ់»៕

















