(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នគរបាលរាជធានីភ្នំពេញ បានយកដីកា របស់លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ទៅបិទនៅស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ ផ្លូវជាតិលេខ២ ភូមិព្រែកតាគត់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាការបញ្ជាក់ប្រាប់លោក សម រង្ស៊ីថា បញ្ចប់ នីតិវិធីស៊ើបអង្កេតលើ សំណុំរឿងប្រមាថអង្គព្រះមហាក្សត្រ។
នៅក្នុងដីការបស់ចៅក្រម ហម ម៉េងសែ បានជូនព័ត៌មានស្តីពីការបញ្ចប់ការស៊ើបសួរ ដល់ឈ្មោះ សម រង្ស៊ី ភេទប្រុស កើតថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៤៩ ជនជាតិខ្មែរ ត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ “ប្រមាថចំពោះអង្គព្រះមហាក្សត្រ ប្រព្រឹត្តទៅរាជធានីភ្នំពេញ និងទីកន្លែងផ្សេងទៀត កាលពីថ្ងៃទី៦, ថ្ងៃទី៧ និងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៣៧ (ស្ទួន) នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ”។
សាសាលដីកានេះជសការជូនព័ត៌មានដល់ជនត្រូវចោទគឺ លោក សម រង្ស៊ី ថាសំណុំរឿងព្រហ្មទណ្ឌខាងលើនេះ បានបញ្ចប់ការស៊ើបសួរហើយ ៕


