(ខេត្តកំពង់ស្ពឺ)៖ គូស្នេហ៍វ័យចំណាស់ត្រូវរូវនាំគ្នា ឈានដល់នាំគ្នាចូលផ្ទះសំណាក់ឡើងឋានសួគ៌បានសម្រេច តែពេលចេញពីផ្ទះសំណាក់ ត្រូវនគរបាលជំនាញឃាត់ខ្លួនបុរសនោះ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិទី៤ ឃុំត្រែង ត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ត្រូវម្តាយខាងស្រីបានប្តឹងពីបទរំលោភសេពសន្ថវៈ។
មន្ត្រីនគរបាលបានឱ្យដឹងថា បុរសជាជនសង្ស័យឈ្មោះ ង៉ែត ស៊ីថុង អាយុ៧០ឆ្នាំ រស់នៅភូមិទី៤ ឃុំត្រែងត្រយឹង។ ស្ត្រីគូស្នេហ៍ ជារងគ្រោះឈ្មោះសៀន ចាន់អូន អាយុ៤៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
ប្រភពដដែលបានបន្តថានៅមុនពេលកើតហេតុជនសង្ស័យនិងស្ត្រីរងគ្រោះបានត្រូវរូវគ្នារួចក៏នាំគ្នាទៅផ្ទះសំណាក់រួមមេត្រី។ លុះចេញពីផ្ទះសំណាក់វិញក៏ត្រូវកម្លាំងជំនាញឃាត់ខ្លួនតាមបណ្តឹងរបស់ម្តាយខាងស្រី រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

