(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥កម្ភៈនេះ អនុរក្សពន្ធនាគារ បាននាំ យុវជន យិន ហេង ហៅ (ចំប៉ី ខ្មៅ) ដែលបាន ជេរប្រមាថមើលងាយជាតិសាសន៍ឯង ញុះញង់ឯង មានការរើសអើង មក កាន់តុលាការ ដើម្បីសាកសួរចម្លើយបន្ថែម ។
ករណីនេះ លោក ចៅក្រមសើបសួរ ពេជ្រ វិជ្ជាធរ កំពង់សួរ យក ចម្លើយលំអិត ពីយិន ហេង ហៅចំប៉ី ខ្មៅ ពាក់ព័ន្ធសំណុំរឿងញុះញង់អោយមានការរើសអើង តាមមាត្រា៤៩៦នៃក្រមព្រហ្មទ័ណ្ឌ ។
សេចក្តីរាយការណ៍បន្តថា ពេលនាំមកដល់តុលាការ ចំប៉ី ខ្មៅ ស្លៀកពាក់ឯកសណ្ឋាន អ្នកទោស ពណស្លាទុំ ដៃជាប់ខ្នោះ ទឹកមុខស្រងូតស្រងាត់។ អ្វីជាទីចាប់អារម្មណ៍នាពេលនេះ ចំប៉ីខ្មៅលែងញញឹមផ្គើនទៀតហើយ ។
សូមរំលឹកថា ជនភេទទី៣ (ខ្ទើយ) ដែលល្បីឈ្មោះ គ្រាន់បើនៅ ក្នុងបណ្ដាញសង្គម Facebook ឈ្មោះ «ចំប៉ីខ្មៅ» ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួន នៅ ខណ្ឌដូនពេញ នាល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ ។
ការឃាត់ខ្លួន យិន ហេង ដែលមានគណនី Facebook ឈ្មោះ «ចំប៉ីខ្មៅ» ធ្វើឡើងបន្ទាប់ពីយុវជនរូបនេះ បាន live វីដេអូ នៅលើបណ្ដាញសង្គមនៅពី ខាងមុខព្រះបរមរាជវាំង ដោយប្រើប្រាស់នូវពាក្យពេចន៍ធ្ងន់ៗ ដោយប្រមាថ មើលងាយ ទៅដល់ជាតិសាសន៍ខ្មែរ ខ្លួនឯង។ បញ្ហានេះបានធ្វើឱ្យ ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស មានការខឹងសម្បារ និងថ្កោលទោសឱ្យសមត្ថកិច្ច ចាត់ការចំពោះបុគ្គលភេទទី៣នេះតាមច្បាប់ ។
ក្រោយពីសមត្ថកិច្ច ឃាត់ខ្លួន នៅល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ចៅក្រមសើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនសង្ស័យឈ្មោះ យិន ហេង ដែលមានរហស្សនាមថា «ចំប៉ីខ្មៅ» នៅពន្ធនាគារព្រៃ «ស» បណ្តោះអាសន្ន ពីបទ «ញុះញង់ឲ្យមានការរើសអើង» តាមមាត្រា៤៩៤ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ ហើយបទល្មើសនេះ អាចមានទោសជាប់ពន្ធនាគារ ពី១ឆ្នាំ ទៅ៣ឆ្នាំ។
យុវជន យិន ហេង ហៅចំប៉ី ខ្មៅ បានសារភាពថា មូលហេតុដែលធ្វើឱ្យខ្លួនប្រមាថជាតិសាសន៍ខ្មែរ ដោយសារតែមានជនអនាមិកចំនួន៣នាក់ បានជិះម៉ូតូមកខោកក្បាលខ្លួនចំនួន៣ដង (៣ក្រញ៉) ដោយមិនដឹងមូលហេតុ។ ជនសង្ស័យថា សកម្មភាពខោកក្បាលពីជនអនាមិក បានធ្វើឱ្យខ្លួនមានការឈឺចាប់ជាខ្លាំង ក៏បង្កឱ្យខ្លួនបង្ហោះវីដេអូជេរប្រមាថខ្មែរ ព្រោះតែកំហឹងមួយឆាវ៕

