(ខេត្តកោះកុង) ៖ នារី ២ នាក់ ជិះម៉ូតូហុងដាឌ្រីមសង់ ទៅទៅបុករថយថយន្តគូទខូចចតស្ងៀមនៅលើស្ពានកោះកុងពេញទំហឹងណ្តាលឱ្យរងរបួសធ្ងកាលពីវេលាម៉ោង ៦ និង៣០នាទីព្រឹក នៅថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅចំណុច លើស្ពានព្រែកកោះប៉ោ (ស្ពានកោះកុង) ខេត្តកោះកុង។
នគរបាលមូលដ្ឋានបានឱ្យដឹងថា រថយន្តដឹកកម្មកររោងចក្រក្រ ១គ្រឿងបានខូចនៅលើស្ពាន ហើយយបានផ្ទេរកម្មករទៅរថយន្តថ្មីមួយទៀតខណៈតៃកុងកំពុងអង្គុយរង់ចាំជាងមកជួសជុលរថយន្ត ស្រាប់តែម៉ូតូូ របស់ជនរងគ្រោះជិះមកចំពីក្រោយតែម្តង ។
នគរបាលមូលដ្ឋានបានឱ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលស្ត្រីរងរបួសស្ត្រីចំនួន ២នាក់ ក្នុងនោះរបួសធ្ងន់ម្នាក់ ។ ជនរងគ្រោះ ត្រូវបានបញ្ជូនព្យាបាលទៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។ ចំណែកឯម៉ូតូ និងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទដឹកកម្មករ ចំណុះ៥តោន បានយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីធ្វើការដោះស្រាយ៕


