នគរបាលឃាត់ខ្លួនយុវជនម្នាក់ប្រើដាវសាម៉ូរ៉ៃបំណងសម្លាប់ភាគីជម្លោះ បញ្ជូនទៅតុលាការ
ដោយ
Heng ថ្ងៃទី
13 February, 2019 ម៉ោង
16:25 |
សន្តិសុខសង្គម
(ខេត្តរតនគីរី)៖ ជនល្មើសម្នាក់បានប្រើប្រាស់ដាវសាំម៉ូរ៉ៃបំណងស្លាប់ភាគ្គីម្ខាងទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ កាលពីវេលាម៉ោង ១៥ និង៣០នាទីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ អធិការនគរបាលក្រុងបានលុង បានធ្វើការឃាត់ខ្លួនជនសង្ស័យនៅចំណុចខាងកើតផ្សារបានលុង ស្ថិតក្នុង ភូមិជ័យជំនះ សង្កាត់ឡាបានសៀក។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ គឹម ម៉េងគាង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ដីឡូតិ៍ ឃុំ ជ័យឧត្តម ស្រុក លំផាត់ ខេត្ត រតនគិរី មុខរបរ ជាងឈើ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានអធិការដ្ឋាននគរបាលក្រុងបានលុង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត តាមនីតិវិធីច្បាប់៕

Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
