បុរសវ័យចំណាស់ផឹកស្រាស្រវឹង រួចចក្នុងទឹកព្រែកមើលមងដាក់ត្រី បានលង់ទឹកស្លាប់
ដោយ Heng  ថ្ងៃទី 9 February, 2019  ម៉ោង 18:28 | សន្តិសុខ​សង្គម

(ខេត្តកោះកុង)៖ បុរសវ័យចំណាស់ ស្រវឹងស្រាលង់ទឹកស្លាប់ ពេលចុះក្នុងព្រែកមើលមងត្រី។ ករណីនេះបានកើតឡើង នៅវេលាម៉ោង ១៤ និង០០ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិតាអុក ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។

នគរបាលមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ណុប ណាត ភេទប្រុស អាយុ ៦៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ, បានផឹកស្រាស្រវឹងហើយទៅមើលមងដាក់ត្រី ក្នុងកូនព្រែករួចលង់ទឹកស្លាប់ ។

ក្រោយនគរបាលជំនាញធ្វើកោសល្យវិច្ច័យរួច សពរងគ្រោះ ពិតជាស្លាប់ដោយលង់ទឹក ហើយបានប្រគល់ជូនភរិយាសព រៀបចំធ្វើបុណ្យតាមប្រពៃណី៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...