(ខេត្តព្រះសីហនុ)៖ ខ្ទឹមសមួយកុងតឺន័រទម្ងន់២៥តោនដែលមន្ត្រីកាំកុងត្រូលរកឃើញថា មានសារធាតុ “ថ្នាំគីមីកសិកម្មលើសកម្រិត” ត្រូវបានរឹបអូសនាំយកទៅកំទេចចោលនៅទីលានចាក់សំរាម នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅភូមិអូរតាសេកឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ ក្រោមវត្តមាន ឯកឧត្តម ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មន និងឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ។
ជំនាញកកុងត្រូលបានបញ្ជាក់ថា ខ្ទឹមសខូចគុណភាពទាំងអស់នេះ នាំមកពីប្រទេសចិនតាមច្រកកំពង់ផែស្វយត័ក្រុងព្រះសីហនុ ហើយ ត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុរកឃើញ និងឃាត់ទុកនាំយកកម្ទេចចោល ដោយសារថាមានសារធាតុថ្នាំពុលកសិកម្ម Disul foton ដែលជាថ្នាំគីមីបាញ់សម្លាប់សត្វល្អិតកុំអោយបំផ្លាញដំណាំលើសកម្រិតកំណត់ ក្នុងនោះអ្នកបរិភោគអាចនឹងជួបបញ្ហាប៉ះពាល់ប្រពន្ធ័សរសៃប្រសាទ និងកើតជាជម្ងឺមួយចំនួនដូចជាក្អួត រាក ញរ័ប្រកាច់ ប្រស្រីភ្នែករួមតូច ពិបាកដកដង្ហើម ហើយក្នុងករណីធ្ងន់ធ្ងរអាចឈានដល់ស្លាប់ ៕



