(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០៨នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន រួមនឹងគ្រឿងញៀនប្រភេទម៉ាទឹកកក ១៦កញ្ចប់ ក្នុងនោះមាន ០១នាក់ (ជាអនិតិជន) ក្មេងមិនទាន់គ្រប់អាយុ ត្រូវសមត្ថ កិច្ចអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនមន្ទីរសង្គម កិច្ចដើម្បីគ្រប់គ្រង។
១-ឈ្មោះ អោម សាវុធ ភេទប្រុស អាយុ៣៦ឆ្នាំ ,២- ឈ្មោះ ឃឿន សុខា ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវបានកម្លាំងមូល ដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅចំណុច ច្រកចូល ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
៣- ឈ្មោះ អឿន ដូច ភេទប្រុស អាយុ ២០ឆ្នាំ, ៤- ឈ្មោះ ឈុន ហៀង ភេទប្រុស អាយុ១៩ឆ្នាំ, ៥-ឈ្មោះ ប៉ូច ឆាន ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបានកាលពីវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅចំណុច ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
៦-ឈ្មោះ លាវ ប៊ុននី ភេទប្រុស អាយុ ២៦ឆ្នាំ , ៧- ឈ្មោះ កុសល វីរៈបុត្រ ភេទប្រុស អាយុ១៣ឆ្នាំ(អនីតិជន) ក្មេងមិនទាន់គ្រប់អាយុ ប្រគល់ជូនមន្ទីរសង្គមកិច្ចដើម្បីគ្រប់គ្រង ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនបានកាលពីវេលាម៉ោង១០ និង៤០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ចំណុច លើផ្លូវរថភ្លើង ម្ដុំរោងចក្រឆ្នាំង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
៨-ឈ្មោះ នី កាលីន ភេទប្រុស អាយុ ១៨ឆ្នាំ , ៩-ឈ្មោះ យ៉ុង សុខន ភេទប្រុស អាយុ ៣៦ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៣ និង០០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ចំណុច ក្នុងរោងចាំស្រូវ ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមការសួរចម្លើយ របស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេបានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ពិតប្រាកដមែន ទើបសមត្ថកិច្ចអាវុធហត្ថប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមច្បាប់ ៕


