(ភ្នំពេញ)៖ កម្លាំងល្បាតអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឃាត់ខ្លួនយុវជន០៥នាក់ឆែកទឹកនោមសុទ្ធតែមានសារធាតុញៀន និងមានការកាន់កាប់អាវុធគ្មានការអនុញ្ញាត ( ដាវ ) ។ ករណីបង្ក្រាបធ្វើឡើងកាលពីវេលាម៉ោង ១៥ និង៣០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅចំណុច បុរីកីឡា អាគារ២ ផ្ទះលេខ១៨ ជាន់ទី១ ផ្លូវ២១១ ភូមិ១២ សង្កាត់ វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ជនដែលខ្លួនមានឈ្មោះ៖ ១-យ៉ាន ធិតា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះកើតហេតុខាងលើ ( សំរួល+ជួញដូរ និង ប្រើប្រាស់ ដោយខុសច្បាប់នៅសារធាតុញៀន ) ធ្វើតេស្តទឹកនោមមានសារធាតុញៀន ។
២-ជា គឹមថៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ទីលំនៅផ្ទះបុរីកីឡា អាគាទី១ ផ្ទះលេខ១៦ ផ្លូវ ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា (ប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន និងកាន់កាប់អាវុធគ្មានការអនុញ្ញាត ( ដាវ ) ធ្វើតេស្តទឹកនោមមានសារធាតុញៀន ។
៣-ឆេង សុខឃាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្ស ទីលំនៅផ្ទះលេខ១៦ ផ្លូវ២២៦ សង្កាត់ ផ្សារដើមគរ ខណ្ឌទួលគោក ( ប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន ) ធ្វើតេស្តទឹកនោមមានសារធាតុញៀន ។
៤-ជា រ៉ាម៉ន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ ទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់ ភូមិ អណ្តូង ខណ្ឌ សែនសុខ ( ប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន ) ធ្វើតេស្តទឹកនោមមានសារធាតុញៀន ។
៥-សុខ ផាណេត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ទីលំនៅផ្ទះបុរីកីឡា អាគាទី២ តូបលេខ២២ ផ្លូវ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា ( ប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន ) ធ្វើតេស្តទឹកនោមមានសារធាតុញៀន ។
សមត្ថកិច្ចបានឱ្យដឹងថា វត្ថុតាង និងសម្ភារៈដកហូត ១-ម្សៅក្រាមសថ្លា ចំនួន១៧ កញ្ចាប់តូច , ២-ម៉ូតូ០១គ្រឿង ម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GD-5529 , ៣-ដាវដែកចំនួន ១ដើម ដងខ្មៅ ស្រោម ខ្មៅលឿង, ៤-ទូរស័ព្ទចំនួន០៦គ្រឿង , ៥-ប្រាក់រៀលចំនួន ១៥០០០៛ ( មួយម៉ឺនប្រាំពាន់រៀល និង ឧបករណ៍កែឆ្នៃសំរាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន ។
ជនប្រើប្រាស់ថ្នាំញៀនខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿង ។ ពលរដ្ឋសង្ឃឹមថា សមត្ថកិច្ចផ្តើមចេញពីករណីនេះ នឹងឈានទៅចាប់អ្នកលក់ថ្មញៀនឱ្យយុវជនទងនឹង ហើយឈានបើកប្រតិបត្តិការបង្ក្រាបថៅកែធំជាក់ជាមិនខាន៕

