(ខេត្តកោះកុង)៖ យុវជន៤នាក់ជាមុខសញ្ញាចែកចាយ និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចក្រុងខេមរភូមិន្ទឃាត់ខ្លួន កាលពីវរលាម៉ោង ៣ និង១០នាទីល្ងាច នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ត្រង់ចំនុចភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់ដែលសមត្ថកិច្ចបានឃាត់ខ្លួននោះទី១ ឈ្មោះ នំ ស៊ីនី (ហៅខេមរៈ) ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ, ទី២ឈ្មោះ សុវណ្ណី ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរមិនពិតប្រាកដ ទី៣ឈ្មោះ ណុះ នីហ្សា ភេទប្រុស អាយុ១៩ឆ្នាំ មានមុខរបរនេសាទ និងទី៤ឈ្មោះ នី សើគីរិន ភេទប្រុស ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ អ្នកទាំង៣មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ។ ពេលឃាត់ខ្លួននេះសមត្ថកិច្ចក៏បានដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១៥កញ្ចប់ រួមទាំងសម្ភារៈមួយចំនួនទៀត ។
ក្រោតការឃាត់ខ្លួនសមត្ថកិច្ចបានធ្វើការសួរនាំ និងធ្វើរបាយការណ៍បញ្ជូនខ្លួនជនសង្ស័យទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់៕


