(ភ្នំពេញ)៖ យុវជនម្នាក់បើកម៉ូតូលឿនរេចូលទៅចំណែកផ្លូវទិសផ្ទុយ ហើយជ្រុលទៅបុកនឹងរឺម៉កកង់បីពេញទំហឹងបានបណ្តាក់ឱ្យខ្លួនឯងរបួសធ្ងន់ និងភាគីម្ខាងទៀតរបួសធ្ងន់ម្នាក់ស្រាលម្នាក់កសលពីវេលាម៉ោង ០៦ និង១៥ នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចមុខអតីតបន្ទាយឡុង ឈិន លើផ្លូវបេតុង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
សមត្ថកិច្ចបានឱ្យដឹងថា រវាងម៉ូតូម៉ាក HONDA CUB ពណ៌ខៀវ ពាក់ស្លាកលេខ កណ្តាល 1W-7160 ធ្វើដំណើរលើផ្លូវបេតុង ក្នុងទិសដៅជើងទៅត្បូងបើកបរដោយឈ្មោះ សែម សិទ្ធិ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិស្លែងមានជ័យ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ( របួសធ្ងន់ ) មកដល់កន្លែងកើតហេតុបានបុកជាមួយរ៉ឺម៉កមួយគ្រឿងម៉ាក HONDA C100 ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BX-0770 ធ្វើដំណើរលើផ្លូវបេតុងទិសផ្ទុយគ្នា បើកបរដោយឈ្មោះ ស្លេះ ហាំព្លី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ( របួសស្រាល )។ រួមដំណើរដោយឈ្មោះ លី អាំមីណាស់ ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ( របួសធ្ងន់ ) ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឱ្យរបួសស្រាលមនុស្ស ០១នាក់ ធ្ងន់ ០២នាក់ ខូចខាត រ៉ឺម៉ក់ធ្ងន់ ០១គ្រឿង និងម៉ូតូធ្ងន់ ០១គ្រឿង ។
មូលហេតុបណ្តាលមកពីម៉ូតូម៉ាក HONDA CUB ពណ៌ខៀវ ពាក់ស្លាកលេខ កណ្តាល 1W-7160 បើកបរមិនប្រកាន់ចំណែកផ្លូវ ៕


