មនុស្សស្លាប់១២នាក់ និងរងរបួស៣០នាក់ ក្នុងគ្រោះថ្នាក់ចរាចរថ្ងៃទី២៩មករា (សរុបពីថ្ងៃទី០១-២៩ ខែមករានេះ ស្លាប់១៣៨នាក់ របួស៤៩៣នាក់)
ដោយ
Heng ថ្ងៃទី
30 January, 2019 ម៉ោង
00:32 |
សន្តិសុខសង្គម
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍គិតពីម៉ោង២ ថ្ងៃទី២៨ ដល់ម៉ោង២ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ បានបង្កឱ្យមានមនុស្សស្លាប់១២នាក់ និងនិងបានបង្កឱ្យ មានអ្នករងរបួសធ្ងន់-ស្រាល ចំនួន៣០នាក់ ។
ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុប៤២នាក់នៅថ្ងៃទី២៩ ខែមករា គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន១៦លើក ។
សូមជម្រាបថា ក្នុងរយៈពេល២៩ថ្ងៃនៃខែមករានេះ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សសរុប១៣៨នាក់ បង្ករបួសធ្ងន់ ស្រាល ចំនួន៤៩៣នាក់ ក្នុងហេតុការណ៍កើតឡើង៣១៣លើក៕

Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
