ខេត្តព្រៃវែង៖ មនុស្ស៦នាក់បានស្លាប់ជិះរថយន្តហាយលែនឌ័រជាមួយគ្នា បន្ទាប់ពីរថយន្តបែន បើកបញ្ច្រាសទិសគ្នាបុកយ៉ាងកំរោលធ្លាក់ផ្លូវទាំង២គ្រឿង។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅវេលាម៉ោង ១០នឹង៤៥នាទីយប់ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ៩១ និង ៩២ ស្ថិតនៅភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
រថយន្តបង្កប្រភេទ បែន B1ស្លាកលេខ ខេមរភូមិន្ទ 4-9457 បើកបរដោយជនមិនស្គាល់ឈ្មោះ(គេចខ្លួនបាត់) ទិសខាងកើត បញ្ជ្រាស់ទិសគ្នា ដល់ចំណុចខាងលើបានរ៉េចង្កូតបុតរថយន្តហាយលែនឌ័រ មួយគ្រឿងពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ2AI-8096 បើកមកពីទិសខាងលិចបេីកបរ ដោយឈ្មោះ ប៉ែន សៅសុម៉េតធា មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលថ្កូវ នៃអធិការដ្ឋានស្រុកកំពង់ត្របែក បណ្តាលឱ្យធ្លាក់រថយន្តទាំងពីរគ្រឿងធ្លាក់ទៅក្រោមខាងត្បូងផ្លូវស្លាប់មនុស្សសរុបចំនួន៦នាក់ ប្រុស៤នាក់ ស្រី២នាក់៖
១.ប៉ែន សៅសុម៉េតធា ភេទប្រុស ជាមន្ត្រីនគរបាល
២.ឃីម គា ប្រុស
៣.ឌី វណ្ណៈប្រុស
៤.ក្តាម ប្រុស
៥.មោគ សុភាព ភេទស្រី
៦.ឡាយ ស្រីណិច ភេទស្រី។
សាកសពបានប្រគល់ក្រុមគ្រួសារយកទៅធ្វេីបុណ្យ រថយន្តកំពុងចាត់ចែងយកមករក្សានៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕







