(ខេត្តបាត់ដំបង)៖ បុរសចំណាស់ ម្ចាស់ផ្ទះសំណាក់ សោរ យឹម ត្រូវថ្នាំសណ្តំបន្ទាប់ពីស្ត្រីក្មេងម្នាក់ និងស្ត្រីចំណាស់ម្នាក់ បញ្ឆោតបបួលផឹក ABC ជជែកគ្នា សប្បាយក្អាកក្អាយ ស្រាប់តែសន្លប់ បាត់មាត់ឈឹង ហើយពួកគេបានលួចយកលុយ ទូរស័ព្ទអយហ្វូនX ១គ្រឿង និងនាឡិការដៃ២គ្រឿង។ ករណីនេះបានកើតឡើង កាកពីវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅក្រុមទី១៧ ភូមិពោធិ៍១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ករណីដាក់ថ្នាំសណ្ដំលួចយកទ្រព្យសម្បត្តិ បង្កដោយជនសង្ស័យស្រី០២នាក់ បានធ្វើសកម្មភាពបបួលជនរង គ្រោះឈ្មោះ សោរ យឹម ភេទប្រុស អាយុ៦៣ឆ្នាំ (ម្ចាស់ផ្ទះសំណាក់ យីហោសោរ យឹម) ផឹកស្រាបៀរ ABC និងជជែកគ្នាលេង។ ផឹកបានតែបន្តិចក៍សន្លប់ រួចលួចយកទ្រព្យសម្បត្តិមួយចំនួន (លុយខ្មែរ៦០ម៉ឺនរៀល ខ្សែរកផ្លាកទីន២ខ្សែរ ទម្ងន់២តំឡឹង បន្តោងមាស់ទម្ងន់៥ជី ទូរសព្ទ័អាយហ្វូនX ១គ្រឿង នាឡិការដៃ២គ្រឿង) រួចគេចខ្លួនបាត់ ។
លុះដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ កម្លាំងនគរបាលខេត្តបាត់ដំបង ដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងខេត្តបាត់ដំបងបានសហការនគរបាលខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនជនសង្ស័យបាន៣នាក់ ១.ឈ្មោះ ជា ចិន្តា ភេទ ស្រីម អាយុ៥៤ឆ្នាំ ២.ឈ្មោះ ឡុង ស្រីយ៉ា ភេទ ស្រីអាយុ១៦ឆ្នាំទាំងពីររស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយ មានជ័យ និង ឈ្មោះ ឆេង សីហា ភេទប្រុស អាយុ២៤ឆ្នាំ ភូមិតាសិត ឃុំពេល ស្រុកត្រាំកក់ ខេត្តតាកែវ ដកហូតវត្ថុតាងបានទូរស័ព្ទ១គ្រឿង នាឡិកាដៃ២គ្រឿង និងស្រាវជ្រាវរកវត្ថុតាងបន្តទៀត។ ជនសង្ស័យ ទាំងបីកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ៕





