(ភ្នំពេញ)៖ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០០ និង៣០នាទី នគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
នគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងបានឱ្យដឹងថា ជនសង្ស័យចំនួន០២នាក់រួមមាន៖ ១-ឈ្មោះ ជូត វិន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងការដ្ឋានសំណង់ បូរីពិភពថ្មី សង្កាត់ចំការដូង ខណ្ឌដង្កោ និងទី២-ឈ្មោះ នី ប្រុស ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងការដ្ឋានសំណង់ បូរីពិភពថ្មី សង្កាត់ចំការដូង ខណ្ឌដង្កោ ។
សម្ភារៈដកហូត ៖ ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ពាក់ស្លាកលេខកំពង់ចាម1J-1203 ។ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕
