(ភ្នំពេញ)៖ ស្តី្រ២នាក់ត្រូវនគរបាលខណ្ឌ សហការជាមួយនគរបាលប៉ុស្តិ៍ច្រាំងចំរេះ២ ឃាត់ខ្លួនពីបទជួញដូរ នឹងប្រើប្រាស់គ្រឿងញៀន កាលពី វេលាម៉ោង១៧ និង៣៥នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ នៅចំណុច ផ្លូវជាតិលេខ៥ ក្រុមទី៧ ភូមិខ ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យចំនួន០២នាក់ដែលឃាត់ខ្លួននោះ ទី១. ឈ្មោះ ព្រំ ស្រីនិច ភេទស្រី អាយុ២៤ ឆ្នាំ ស្នាក់នៅក្រុមទី៦ ភូមិ ក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ, មុខរបរមិនពិតប្រាកដ (ជួញដូរ)។ ទី២. ឈ្មោះ គីម ហាំង ភេទស្រី អាយុ២៦ឆ្នាំជនជាតិវៀតណាម មានទីលំនៅផ្ទះជួល ក្រុមទី៣ ភូមិស្វាយប៉ាក់ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ មុខរបរបំរើការងារនៅខារាអូខេ (ប្រើប្រាស់)។
សម្ភារៈដកហូតមាន៖ ពណ៌សថ្លាចំនួន១០កញ្ចប់តូច, ម៉ូតូ ហុងដា ម៉ាក់ធូដេ ចំនួន០១គ្រឿង ពណ៌ផ្កាឈូកលាយ ស គ្មានផ្លាកលេខ, ទូរស័ព្ទដៃចំនួន២គ្រឿង ម៉ាកអាយ ហ្វូន ហ្វាយពណ៌ស និង ម៉ាកអាយផេត១គ្រឿងពណ៌ផ្កាឈូក។
ជនសង្ស័យទាំងសមត្ថកិច្ចជំនាញខណ្ឌបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់៕


