ជនសង្ស័យ៨នាក់ ត្រូវនគរបាលខណ្ឌទួលគោកឃាត់ខ្លួនដោយឡែកពីគ្នាពាក់ព័ន្ធ​៦​ករណី​លួច​ ប្លន់​ គាស់​ផ្ទះ​ និង​គ្រឿងញៀន​
ដោយ Heng  ថ្ងៃទី 24 January, 2019  ម៉ោង 20:58 | សន្តិសុខ​សង្គម

(​ភ្នំពេញ)​៖​ រយៈពេល​២​ថ្ងៃ​កម្លាំង​នគរបាល​ខណ្ឌទួលគោក​ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​៨​នាក់​ ពាក់ព័ន្ធ​៦​ករណី​លួច​ ប្លន់​ គាស់​ផ្ទះ​ និង​គ្រឿងញៀន​ កាលពី​ថ្ងៃ​ទី​២៣-២៤​ ខែមករា​ ឆ្នាំ​២០១៩​។​

​លោក​វរសេនីយ៍ទោ​ សុខ​ ហេង​ អធិការអធិការនគរបាលខណ្ឌទួលគោកបានឱ្យដឹងថា៖ ករណីទី១នៅថ្ងៃទី២៣ ខែមករា​ ឆ្នាំ​២០១៩​ មាន​ករណី​លួច​ (​លួច​ម៉ូតូ​)​ នៅ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។​

ករណីទី២​នៅ​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០១៩​ មាន​ករណី​លួច​(​លួច​ម៉ូតូ​)​ នៅ​ក្នុង​សង្កាត់​បឹង​សាឡា​ង​ ឃាត់​ខ្លួ​ជនសង្ស័យ​ម្នាក់​។​ ​នៅ​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០១៩​ មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​វាយ​ប្លន់​យក​លុយ​ និង​ទូរស័ព្ទ​)​ នៅ​ក្នុង​មូលដ្ឋាន​ សង្កាត់​បឹង​សាឡា​ង​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។​

ករណីទី៣​នៅ​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០១៩​ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​គាស់​ទម្លុះទម្លាយ​ (​គាស់​បន្ទប់​ផ្ទះ​ជួល​)​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​។​ ​នៅ​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០១៩​ ករណី​រក្សា​ទុក​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់​។​

ករណីទី៤​នៅ​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០១៩​ ករណី​ប៉ុនប៉ង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៨​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​នៃ​អធិការ​ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ ៕

 

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...