សំណុំរឿង​ឃាតកម្ម​ដ៏​កក្រើក​ក្រុង​ដូន​កែវ​ខេត្តតាកែវ លើ​លោកស្រី​ចេ​វ សុ​វ​ឌ្ឍ​នា ត្រូវបាន​ចៅក្រម​បើកសវនាការ​ហើយ​
ដោយ Heng  ថ្ងៃទី 23 January, 2019  ម៉ោង 17:09 | សន្តិសុខ​សង្គម

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ លោក ហម ម៉េង​សែ អនុប្រធាន​សាលាដំបូង​និង​ជា​ប្រធាន​ក្រុមប្រឹក្សារ​ជំនុំជម្រះ បានចាប់ផ្តើម​លើកយក​សំណុំរឿង​អតីត អភិបាល​ខេត្តតាកែវ លោក​ឡាយ វណ្ណ​: ដែល​ជាប់ចោទ​លើ​ករណី​ឃាតកម្ម មក​ជំនុំជម្រះ​។​

​បើតាម​មន្ត្រី​តុលាការ​បញ្ជាក់ថា សវនាការ​នេះ ធ្វើឡើង បន្ទាប់ពី​បើក​ការ​ស៊ើបសួរ អស់​រយៈពេល​ជាង​៩​ខែ​រួចមក ក្នុង​សំណុំរឿង​ឃាតកម្ម​សម្លាប់​នារី ចេ​វ សុ​វ​ឌ្ឍ​នា ហើយ​មាន​លោក​ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ និង​បក្ខពួក​៣​នាក់​ជា​ជនជាប់ចោទ​បាន​ត្រូវ​តុលា​ការលើក​យកមក​បើកសវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃទី​២៣ ខែមករា​ឆ្នាំ​២០១៩​នេះ​។​

​សូម​រំឭក​ឡើងវិញ​បន្តិច កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ ស្ថិតនៅ ចំណុច​ផ្ទះជួល ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។​ក្រោយមក​ករ​ណិ​ចងក​សម្លាប់ខ្លួន​នេះ​បានក្លាយ​ទៅជា​រឿង​ឃាតកម្ម​សម្លាប់​មនុស្ស​ទៅវិញ​។ ហើយ​អ្នក​ដែល​សម្លាប់​លោកស្រី ចែវ សុ​វ​ឌ្ឍ​នា​គឺ​គូ​កំណាន់ចិត្ត​របស់​នាង លោក​ឡាយ វណ្ណៈ ដែលជា​អតីត​អភិបាលខេត្ត​តាកែវ​និង​បក្សពួក​មួយចំនួនទៀត​។​

​ក្រោយពេល​ស៊ើបអង្កេត​ច្បាស់លាស់​នៅ​ល្ងាច​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៨ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កូយ សៅ​សម្រេច​ចេញ​ដីកាឃុំខ្លួន​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ និង បក្ខពួក​៣​នាក់​ទៀត ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​។​ចំណែក​មនុស្ស​ពីរ​នាក់​ទៀត ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាព​ឡើងវិញ ព្រោះ​មិនជា​ប់​ពាក់ព័ន្ធ​។​

​ជនសង្ស័យ​ត្រូវ​ចោទ​ទាំង​៤​នាក់​រួមមាន​ទីមួយ លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ទី​ពីរ លោក ឡាយ ណា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្តតាកែវ ត្រូវជា​បងប្រុស លោក ឡាយ វណ្ណៈ​ទី​បី​ឈ្មោះ ម៉េ​ន សា​ម៉ៃ អ្នកបើក​ឡាន​ឲ្យ​លោក ឡាយ វណ្ណៈ និង​ទី​៤​ឈ្មោះ ជឹម វុ​ធ ហៅ ថូត ជា​អ្នកបំរើ​នៅផ្ទះ​នាង ចេ​វ សុ​វ​ឌ្ឍ​នា​។ ចំណែក​មនុស្ស​ពីរ​នាក់​ទៀត​ត្រូវបាន​អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​មានឈ្មោះ ឈ្មោះ ចាន់ រី ភេទ​ស្រី និង​ឈ្មោះ តាក់ រតនា ជា​អ្នក​បើកឡាន​ឱ្យ​លោក ឡាយ ណា​រិ​ទ្ធ​៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...