​លោក​ប្រធាន​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​ចុះ​សិក្សា​គម្រោង​ធ្វើ​អណ្ដូង​លូ​ជួយ​ប្រជាពលរដ្ឋ ភូមិ​កោះ​តា​ម៉ូ​វ​៨៥​គ្រួសារ ដែល​បន្លាស់​ទី​ផ្ទះទឹក​ឡើងមក​រស់នៅ​លើ​គោក​
ដោយ Heng  ថ្ងៃទី 4 January, 2019  ម៉ោង 16:59 | ព័ត៌មាន​ជាតិ

​ខេត្តកំពង់ឆ្នាំង​៖ លោក ប្រាក់ សោ​ភណ្ឌ ប្រធាន​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី 04 ខែមករា ឆ្នាំ 2019 នេះ​បាន​ដឹកនាំ​ក្រុមការងារ ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌ ដើម្បី​សិក្សា​គម្រោង​ធ្វើ​អណ្តូង​លូ ផ្ដល់ជូន​ប្រជាពលរដ្ឋ​ចំនួន 85 គ្រួសារ​ដែ ល​បាន​បំលាស់​ទី​ផ្ទះ​ពី​ក្នុង​ទឹក​ឡើងមក​រស់នៅ​លើគោក កំពុង​អត់​ទឹក​ប្រើប្រាស់ ។​

​លោកស្រី អ៊ិត សុខ​គឿន អនុប្រធាន​ភូមិ​កោះ​តា​ម៉ូ​វ បាន​ឲ្យ​ដឹងថា​៖ ប្រជាពលរដ្ឋ​សរុប​នៅក្នុង​ភូមិ​កោះ​តា​ម៉ូ​វ​មាន​ចំនួន 172​គ្រួសារ ក្នុងនោះ​ប្រជាពលរដ្ឋ​ចំនួន 85 គ្រួសារ រស់នៅ​លើផ្ទះ​បណ្តែត​ទឹកបាន​បំលាស់​ទី​ឡើងមក​រស់នៅ​លើគោក តាម​ផ្លូវលំ​ក្រោយ​វត្ត​វត្ត​កោះ​តា​ម៉ូ​វ ដែល​បច្ចុប្បន្នកំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់ ដោយ​ស្នើសុំ​ដល់​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង ក៏ដូចជា​សប្បុរសជន​នានា មេត្តា​ជួយផ្ដល់​អណ្តូងទឹក​មួយចំនួន​ជូន​ពួកគាត់ ដែល​អាច​ប្រឈម​នឹង​ការខ្វះខាត​ទឹក​ប្រើប្រាស់​នៅក្នុង​រដូវប្រាំង​ក្នុង​ពេ ល​ខាងមុខនេះ ។​

​លោក ឈួន រ៉ា អនុប្រធាន​សហគមន៍​នេសាទ​កំពង់ព្រះ​គគីរ បាន​និយាយ​ឲ្យ​ដឹងថា​៖ ការធ្វើ​អ​ណ្ដូ ង​លូ កន្លងមក​ក្នុង​អណ្តូង​លូ​មួយ ដែលមាន​ជម្រៅ​៥​ម៉ែត្រ​នៅក្នុង​តំបន់​នេះ​អាច​ធានា​ទឹក​ប្រើប្រាស់​បាន​នៅក្នុង​រដូវប្រាំង ដោយ​បូក​និង​ការ​ចាក់សាប​ជុំវិញ​អណ្តូង​នេះ​ផង ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ 400 ដុល្លា ស្មើ​និង 160 ម៉ឺន​រៀល ទើប​កសាងបាន ។​

​ចំពោះ​សំណូមពរ​សុំ​អណ្តូងទឹក របស់​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​កោះ​តា​ម៉ូ​វ នេះ លោក​ប្រាក់ សោ​ភណ្ឌ ប្រធាន​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង បាន​លើកឡើងថា​៖ លោក​ចុះមក​ក្នុង​ពេលនេះ​គ្រាន់តែ​មក​សិក្សា​អំពី​ការធ្វើ​អណ្ដូង​បុក ឬ​អណ្តូង​លូ តែប៉ុណ្ណោះ ដើម្បី​លើក​គម្រោង​ស្នើសុំ​ទៅ​ថ្នាក់ជាតិ​សំរេច ។ តែបើ​តាម​ការសិក្សា​ជាមួយ​អាជ្ញាធរ​ភូមិ និង​សហគមន៍ ប្រជាពលរដ្ឋ​១០​ខ្នង​ផ្ទះ​អាចនឹងទទួល​បាន​អណ្តូង​លូ​មួយគ្រឿង ដែល​ក្នុង​អណ្តូង​និ​យ​មួយៗ​ត្រូវ​ចំណាយ​ថវិការ​កសាង​អស់​ប្រមាណ 400 ដុល្លា តែ​រឿងនេះ​លោក​មិនទាន់​ហ៊ាន​សន្យាថា នឹង​ជួយ​កសាង​អណ្តូង​លូ​បាន​ចំនួន​ប៉ុន្មាន​អណ្តូង​ទេ ដោយ​រង់ចាំ​ធ្វើការ​សិក្សា​សុំ​យោបល់​ពី​ថ្នាក់លើ​សិន ទើប​ផ្តល់ដំណឹង​ជូន​ពេល​ក្រោយ ។

​ដោយឡែក នៅ​ព្រឹក​ថ្ងៃទី 4 ខែមករា នេះដែរ លោក​ប្រធាន​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​បាន​នាំយក​អំណោយ​របស់​សាខា​កាកបាទក្រហម​ខេត្ត ចែកជូន​គ្រួសារ​ក្រីក្រ​នៅក្នុង​ភូមិ​កោះ​តា​ម៉ូ​វ​ចំនួន 3 គ្រួសារ គឺ​៖ 1 គ្រួសារ លោក ហុក ចាន់​ណាន , 2 គ្រួសារ លោក អ៊ុំ ឌឿ​ន និង 3 លោកយាយ ហុក សោ ចាស់ជរា​គ្មាន​ទីពឹង ដោយ​នៅក្នុង​មួយ​គ្រួសារៗ ទទួលបាន​វ​អង្ករ 30 គីឡូ មី​១​កេះ និង​ឃី​ត​មួយកញ្ចប់​មាន​អាវ​មួយ មុង​មួយ និង​ភួយ​មួយ ដើម្បី​ជួយ​ដោះស្រាយ​ការខ្វះខាត​នៅក្នុង​បន្ទុកគ្រួសារ ។​

​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​កោះ​តា​ម៉ូ​វ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង និង​សង្ឃឹម​ជឿជាក់ថា​ក្នុងពេល​ខាងមុខនេះ សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​ជាពិសេស​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា នឹង​ជួយ​កសាង​អណ្ដូង​លូ​មួយចំនួន ជូន​ពួកគាត់​ទាំង​៨៥​គ្រួសារ ដែល​កំពុង​ជួប​ការលំបាក​ជាមិនខាន​ឡើយ ៕ រឹទ្ធិ ជ័យ​

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...