ដី​ចំណី​បឹង ឬ​ចំណី​អាង​ស្តុ​ប​ទឹក ជា​ដី​រដ្ឋ​ជាប់​គល់ស្ពាន​ទឹកល្អក់​ឃុំ​សែ​ប ត្រូវបាន​លោក​មេឃុំ​សែ​ប ស៊ី​ញ៉េ​លក់​ទៅ​ប្រជាពលរដ្ឋ​ខុសច្បាប់ ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ស្រាវជ្រាវ​ចាត់ការ​តាមផ្លូវ​ច្បាប់​
ដោយ Heng  ថ្ងៃទី 4 January, 2019  ម៉ោង 08:55 | ព័ត៌មាន​ជាតិ

​ខេត្តកំពង់ឆ្នាំង​៖  ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ រស់នៅ​ក្នុងភូមិ​ទឹកល្អក់ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច​បានអោយដឹង​ថា​៖ កន្លងមក​ថ្មីៗ​នេះ​ដី​ចំណី​អាង​ស្តុ​ប​ទឹក ឬ​ជា​ចំណី​បឹង ជាប់​គល់ស្ពាន​ទឹកល្អក់ ស្ថិតនៅ​ក្នុងភូមិ​ទឹកល្អក់ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ត្រូវបាន​លោក យឿ​ង សុផល មេឃុំ​សែ​ប ស៊ី​ញ៉េ​ឲ្យ​ប្រជា​ពល រដ្ឋ​ក្នុងភូមិ​ទឹកល្អក់ ដែលជា​ក្រុមគ្រួសារ​របស់លោក​មេឃុំ លក់​ទៅអោយ​ប្រជាពលរដ្ឋ​នៅ ភូមិ​សាលា​លេ ខ​៥ ឃុំ​អូ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច ។ ដែល​ករណីនេះ​គឺជា​ការ​លួច​យក​របស់​រដ្ឋ  ដែល​ប្រជាពលរដ្ឋ​ស្នើសុំ​ឲ្យ​អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរខេត្ត គួរតែ​ចុះ​ត្រួតពិនិត្យ​ស្រាវជ្រាវ ទប់ស្កាត់​ជាបន្ទាន់​ផង ។  ដោយឡែក​ក្នុងពេល​ថ្មីៗ​នេះ គេ​ពិនិត្យឃើញ​អ្នកទិញ​ដី​ខាងលើនេះ បាន​បោះបង្គោល​ព្រុំដី​ជាប់​និង​មាត់​អូរ​តែម្ដង​យក​ធ្វើជា​កម្មសិទ្ធិ ។​

​ទាក់ទង​នឹង​ករណី​ខាងលើនេះ លោក យឿ​ង សុផល មេឃុំ​សែ​ប នៅ​ព្រឹក​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៩ នេះ​ជួប​ជាមួយ​អ្នកយកព័ត៌មាន​យើង​នៅក្នុង​សាលាឃុំ​បាន​និយាយ​អោយដឹងថា​៖ ដី​ខាងលើនេះ​មុន​ឆ្នាំ​១៩៨៥​ជា​របប​ដី​របស់​សេនាជន​ធ្វើស្រែ​និង​ដាំ​ឈូក​យក​ផល ។ ក្រោយ​ប្រជាពលរដ្ឋ​ជា​ឪពុក​របស់លោក នៅក្នុង​ភូមិ​ទឹកល្អក់​បាន​លក់​ទៅឱ្យ​លោក ឌិន ហាក់ ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​សាលា​លេខ​៥ ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច​។​ប៉ុ ន្តែ​ការលក់ដូរ​នេះ គឺ​លោក​មេឃុំ​បានអោយ​គេ​បោះ​ព្រុំ​នៅ​ឆ្ងាយ​ពី​មាត់​អូរ តែ​ក្រោយមក​បែរជា​ឃើញ​បង្ខិត​មក​ជាប់មាត់​អូរ​ទៅវិញ ដែល​អាច​រំលោភ​យក​ដី​ចំណី​អូរ​របស់​រដ្ឋ​។​

​ចំណែក លោក ឌិន ហាក់ បាន​ឆ្លើយ​តាម​ទូរ​សព្ទ័​អោយ​ដឹ​ថា​៖ លោក​បាន​ទិញ​ដី​នេះ​ពី​ប្រជាពលរដ្ឋ​ភូមិ​ទឹកល្អក់ មាន​កបាល​៧០​ម៉ែត្រ និង​បណ្តោយ​១៤៥​ម៉ែត្រ ដោយមាន​ការចុះហត្ថលេខា​ពី​មេភូមិ មេឃុំ​ត្រឹមត្រូវ ហើ​ការបោះ​ព្រុំ​ជាប់មាត់​អូរ​នេះ គឺ​លោក​រក្សា​ដី​ចំណី​អូរ​ទុក ដោយ​ខ្លាច​មាន​អ្នកផ្សេង​មកកាន់​កាប់​ជាប់មាត់​អូរ​នេះ​តែប៉ុណ្ណោះ​។

​ដោយឡែក លោក ដោក ប៊ុន​ថុ​ន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ឆ្នាំង នៅ​ល្ថា​ច​ថ្ងៃទី​០៣ ខែមករា​នេះ បាន​ឲ្យ​ដឹងថា​៖ ចំណុច​នេះ​ខែវស្សា​ជា​វាលទំនាប​ជា​អាង​ស្តុ​ប​ទឹក សំរាប់​រំដោះ​ទឹក​ហូរ​ចូល​ក្រោម​ស្ពាន​ទឹកល្អក់​ទៅក្នុង​ទន្លេ ។ ចំណែក​ខែប្រាំង​មាន​អូរ​មួយ ដែល​នៅ​សងខាង​អូរ​នេះ​មានការ​អាស្រ័យ​ផល​ធ្វើស្រែ និង​ដាំ​ឈូក​របស់​ប្រជាពលរដ្ឋ នឹង​បើ​យើង​នាំគ្នា​លក់​នឹង​លប់​វាលទំនាប​ឬ​អាង​ស្តុ​ប​ទឹក​នេះ​អស់នោះ ច​ន្ត​រ​ទឹកនឹង​ផ្លាស់ប្តូ​រអា​ចរង​ផលប៉ះពាល់​ហូរ​បុក​ថ្នល់ នឹង​ស្អាន​ទឹកល្អក់​ខ្លាំង និង​អាច​ខូចខាត​មិនខានឡើយ ។ រឿង​ខាងលើនេះ​នៅ​អាទិត្យ​ក្រោយ លោក​នឹង​សហការ​ជាមួយ​មន្ទីរ​កសិក ម្ម​ខេត្ត​ចុះ​សិក្សា ដើម្បី​រាយការណ៍​សុំ​យោបល់​អាជ្ញាធរខេត្ត​ចាត់​វិធានការណ៍ ។​
​ ​
​យោងតាម​អនុ​ក្រិ​ត្យ លេខ​៩៨ អ ន ក្រ ប ក ចុះ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៥ របស់​រាជរដ្ឋាភិបាល ស្តីពី​ការគ្រប់គ្រង អាង​ទន្លេ មាត្រា​៨ បាន​ចែងថា​៖ ដី​ចំណី​អាងទឹក​ត្រូវមាន​ចម្ងាយ​១០០​ម៉ែត្រ គិតពី​កម្រិត​កំពស់​ទឹក​អតិបរិមា​ដែល​បាន​តម្កល់​នៅក្នុង​អាងទឹក ។  នឹង​បើជា​បឹងបួរ​វិញ ដី​ចំណី​បឹង​ត្រូវមាន​ចម្ងាយ​៥០​ម៉ែត្រ គិតពី​កម្រិត​កំពស់​ទឹក​អតិបរិមា​ដែល​បាន​តម្កល់​នៅក្នុង​អាងទឹក ។ ដូច្នេះ​ការបោះ​បង្គោលព្រុំ​លក់​ទិញ​ដី​អាងទឹក ឬ​បឹងបួរ​ខាងលើនេះ គឺជា​ការរំលោភ​យក​ដី​របស់​រដ្ឋ​យ៉ាងពិត​ប្រាកដ ដែល​អាជ្ញាធរ និង​ស្ថាប័ន​ពាក់​ព​ន្ធ័ ត្រូវ​ចាត់ការ​តាមផ្លូវ​ច្បាប់​មិនត្រូវ​លើកលែង​ឡើយ ៕ រឹទ្ធិ ជ័យ​

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...